អត្ថប្រយោជន៍​នៃ​ការ​ផឹក​ទឹក​ក្ដៅ​ដែល​អ្នក​មិន​ទាន់​ដឹង

  • 2017-12-07 03:05:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

យើង​ដឹង​ហើយ​ ​ថា​ទឹក​មាន​អត្ថប្រយោជន៍​ដ៏​ធំធេង​សម្រាប់​យើង​គ្រប់​ៗ​គ្នា សូម្បីតែ​រុក្ខ​ជាតិ​ក៏​ត្រូវ​ការ​ទឹក​ដែរ​។ ជា​ធម្មតា​​ យើង​ផឹក​តែ​ទឹក ត្រជាក់​ល្មម​ នឹង​មាន​ពេល​ខ្លះ​ទឹក​ដែល​យើង​ផឹក​ ក៏​មាន​ត្រជាក់​ខ្លាំង​ដែរ​។​ តែ​យ៉ាង​ណា​មិញ​ការ​ផឹក​ទឹក​ក្ដៅ​ក៏​ផ្ដល់​អត្ថ​ប្រយោជន៍​មួយ​ចំនួន ដែល​សឹង​តែ​មិន​នឹក​ស្មាន​ដល់​។

  ១. ស្រក​ទម្ងន់

ទឹក​ក្ដៅ​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​រំលាយ​អាហារ ដូច្នេះ​ហើយ​អ្នក​អាច​ស្រក​ទម្ងន់​យ៉ាង​ពិត​ប្រាកដ ប្រសិន​បើ​អ្នក​តែង​តែ​ផឹក​ទឹក​ក្ដៅ ។ អ្នក​អាច​លាយ​វា​ជាមួយ​នឹង​ក្រូច​ឆ្មា​នៅ​ពេល​ព្រឹក​ព្រលឹម​ក៏​បាន ដើម្បី​ឲ្យ​ឃើញ​លទ្ធ​ផល​កាន់​តែ​ឆាប់​រហ័ស។

 

   

២. ជួយ​ក្នុង​ការ​ដក​ដង្ហើម និង​បំពង់​ករ

ប្រសិន​បើ​អ្នក​ឈឺ ក្ដៅ​ខ្លួន ក្អក និង​ឈឺ​បំពង់​ករ អ្នក​គួរ​តែ​ផឹក​ទឹក​ក្ដៅ​ឲ្យ​បាន​ច្រើន ហើយ​ការ​ផឹក​ទឹក​ក្ដៅ​ក៏​អាច​ជៀស​ពី​បញ្ហា ផ្ដាសាយ​ផង​ដែរ​។​  ​

    ៣. ជួយ​ការពារ​ពី​ការ​ចាស់​មុន​អាយុ

ទឹក​ក្ដៅ​អាច​ជួយ​ជួស​ជុល​កោសិកា​ស្បែក​ដែល​ខូច​ខាត ដូច្នេះ​ហើយ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​មាន​ភាព​ទន់​រលោង និង​មិន​ចាស់​មុន​អាយុ។  

       

៤. ការពារ​ពី​ការ​កើត​មុន​លើ​មុខ និង​ស្បែក

នេះ​ដោយ​សារ​តែ​ទឹក​ក្ដៅ​ជួ​យ​ក្នុង​ការ​លាង​សម្អាត​គ្រឿង​ក្នុង​នៃ​សារពាង្គកាយ​របស់​អ្នក និង​កម្ចាត់​នូវ​ឫស​នៃ​មេរោគ​បង្ក​មុន។    

 

៥. ជួយ​ក្នុង​ការ​ពន្លូត​សក់ និង​អង្កែ

ការ​ផឹក​ទឹក​ក្ដៅ​ជួយ​ឲ្យ​ឫស​នៃ​សក់​ក្បាល​របស់​អ្នក​មាន​ភាព​រស់​រវើក ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ដុះ​សក់ និង​បង្ការ​ស្បែក​ក្បាល​កុំ​ឲ្យ​ស្ងួត​ពេក ដែល​នាំឲ្យ​មាន​អង្កែ។  

 


ប្រភព៖ lifehack អត្ថបទ៖ ដេមី