ធ្វើដំណើ​រ​ទៅ​ទស្សនា​ព្រះ​វិហារ​បុរាណខ្មែរ "វាំង​ព្រះសុគន្ធបទ-វត្តមហាលាភ"

  • 2017-12-07 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អាទិត្យ​ ទី​១០​ សប្ដាហ៍​នេះ​ ទាយាទ​អង្គរ នឹង​មាន​​ដំណើរ​ទៅ​ទស្សនា​ ចរ​សិក្សា​ ព្រះវិហារ​បុរាណ​ខ្មែរ "វាំង​ព្រះ​សុគន្ធ បទ ដែល​មាន​នៅ​ក្នុង​វត្ត មហាលាភ"។ ក្នុង​ដំណើរ​​ទស្សនា​ចរ​សិក្សា​នេះ​អ្នក​នឹង​បាន​យល់​ដឹង​ អំពី ប្រវត្តិ ​ព្រះ​វិហារ​បុរាណ​ខ្មែរ និង​ បេតិកភណ្ឌ​ជាតិ​នៃ​វិវឌ្ឍនភាព​នៃ​សិល្បៈ​ខ្មែរ​បុរាណ ជាមួយ​នឹង​ មគ្គុទ្ទេសក៍​យើង ។ ហើយ​មាន​នៅ​ក្នុង​គោល​បំណង​"ដើម្បី​បង្កើត​អនុស្សាវរីយ៍ និង បំផុស​គំនិត​នៃ​ការ​ស្រឡាញ់ និង រួម​គ្នា​អភិរក្ស-អភិវឌ្ឍ ស្ថាបត្យកម្ម​ព្រះ​វិហារ​បុរាណ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​យើង​ផង​ដែរ​ ។ ​រួម​ជាមួយ​គ្នា​នោះ​ដែរ​ យើ​ង​បាន​ចូល​រួម​ធ្វើ​បុណ្យ​ជា​ ទេយ្យទាន និង​ទ្រទ្រង់​ទៅ​កាន់​វិហារ​ ដែល​បាន​ថវិកា​មក​ពី​ការ​រួម​។

សម្រាប់​ថវិកា​ដែល​ចូលរួម​គឺ​ ម្នាក់​ ១២០,០០០៛ (៣០$)។

ហើយ​យើង​នឹង​ទទួល​បាន​អ្នក​ជំនាញ​មគ្គុទ្ទេសក៍ ណែនាំ​ដើរ ​ ​អាហារ ២​ពេល​ ភេសជ្ជៈ​និង រថយន្តក្រុង។ ​

ចូល​រួម​ក្នុង​ទស្សនា​ចរ​នេះ អ្នក​ចូល​រួម​តម្រូវ​ឲ្យ​មាន​ ៖ សៀវភៅ​កំណត់​ត្រា និង​ការ​ស្លៀក​ពាក់​ឲ្យបាន​សមរម្យ​។ ហើយ​តម្រូវ​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ មុន​ម៉ោង ៦ កន្លះ​ព្រឹក ជា​កំណត់។ ​

សូម​ចុះ​ឈ្មោះ​នៅ​ទី​នេះ​៖ វាំងព្រះសុគន្ធបទវត្តមហាលាភ

ទំនាក់ទំនង៖ ០៩៣ ២៩៦ ៧៩៧ / ០១២ ៦៧៩ ៩៩៥

ផ្ដល់​កិត្តិយស​ចំពោះ៖  អ្នក​រចនា​រូប​ព្រះវិហារ​នីមួយ​ៗ៖ ល. លី សំអូន Lee Som Oun #ទាយាទ​អង្គរ #វាំង​ព្រះ​សុគន្ធ​បទវត្ត​មហាលាភ


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin