អាកាស​ធាតុ​បែប​នេះ​បើ​បាន​តែ​​បៃតង​ក្រូច​ឆ្មា មួយ​កែវ​មិន​ដឹង​ជា​ឆ្ងាញ់​យ៉ាង​នោះ​ទេ​មែន​ទេ?

  • 2017-12-07 07:50:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

អាកាស​ធាតុ​បែប​នេះ​បើ​បាន​តែ​​បៃតង​ក្រូច​ឆ្មា មួយ​កែវ​មិន​ដឹង​ជា​ឆ្ងាញ់​យ៉ាង​នោះ​ទេ​មែន​ទេ? តែ​បៃតង​ក្រូច​ឆ្មារ​មួយ​កែវ​នេះ​ មាន​ដឹង​អត់​ថា​វា​មាន​តម្លៃ​ត្រឹម​តែ ៣០០០៛​ ប៉ុណ្ណោះ ​បើ​និយាយ​ទៅ​មាន​តម្លៃ​ថោក​ជា​កាហ្វេ​មួយ​កែវ​ទៅ​ទៀត​ តែ​រសជាតិ​ឆ្ងាញ់​មួយ​បែប​។

ហើយ​ផឹក​តែ​ក្រូច​ក៏​អាច​ជួយ​មិន​យើង​ឡើង​គីឡូ​បាន​ទៀត​ផង​​។ យើង​អាច​ដាក់​តែ​ ក្រហម​ ឬ តែ​បៃតង​ក៏​បាន​ដោយ​ដាក់​ទៅ​តាម​រសជាតិ​ជូរ​តាម​តម្រូវ​ការ​ ។

ជាពិសេស​នៅ​ពេល​ដែល​អ្នក​រាង​ស្អក​ករ ផឹក​តែ​ជ្រក់​នេះ​ដាក់​រៀង​ជូរ​បន្តិច​ធានា​នឹង​ធូរ​បំពង់​ករ​ល្អ​ណាស់​។​

រទេះ​តែ​ក្រូច​ឆ្មារ​នេះ​មាន​ទីតាំង​នៅ​ជាប់​និង​សាលា​បញ្ញា​សាស្រ្ត​កម្ពុជា(សាខា​ប៉ែក​​ខាងត្បូង​វិមានឯករាជ្យ​) លើ​ផ្លូវ​ព្រះ​នរោត្តម។​

លេខ​ទូរស័ព្ទ​ទំនាក់​ទំនង ០៩៩ ២៥០​ ១៩៧      


អត្ថបទ៖​ Mean Sila