អាហារ​ប្រភេទ​ណា​ដែល​មិន​គួរ​បរិភោគ​ពេល​មាន​ដំណើរ​កម្សាន្ត​​ !

  • 2017-12-14 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ពេល​ដើរ​កម្សាន្ត​ទៅ​តាម​ខេត្ត​ឆ្ងាយ​ៗ​ត្រូវ​ជិះ​ឡាន​​យូរ​ពិបាក​និង​រក​បន្ទប់​ទឹក​ណាស់​ណា​មួយ​​ម្នាក់​ៗ​បន់​ឱ្យ​តែ​ឆាប់​ដល់​ទេ។​ អញ្ចឹង​ដើម្បី​ឱ្យ​ដំណើរ​កម្សាន្ត​មាន​ភាព​រលូន​ប្រកប​ដោយ​ភាព​រីក​រាយ​ទាំង​ផ្លូវ​កាយ​និង​ចិត្ត​, ចូរ​កុំ​ញ៉ាំ​ប្រភេទ​អាហារ​ទាំង​នេះ។

១.យ៉ៅអួ (Yogurt)

តាម​បទពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់​និង​ការ​អាន​អត្ថបទ​ពី​សុខ​ភាព​មួយ​ចំនួន​​,​ គឺ​ភាគ​ច្រើន​គេ​និយាយ​ថា​យ៉ៅអួ​គឺ​ជា​ប្រភេទ​អាហារ​ដែល​​គួរ​ញ៉ាំ​នៅ​ពេល​​ព្រឹក​​ហើយ​វា​អាច​ជួយ​សម្រួល​ដល់​ពោះវៀន​ធំ​ក្នុង​ការ​បន្ទរ​បង់​ផ្សេង​ៗ​​និង​អាច​ជួយ​សម្រក​ទម្ងន់​បាន​ទៀត​ផង។​ ហើយ​វា​ពិត​ជា​ជួយ​ក្នុង​ការ​បន្ទរ​បង់​មែន​ប៉ុន្តែ​បើ​កាល​ណា​ញ៉ាំ​លើស​ដោយ​មិន​ដឹង​ខ្លួន​​ក៏​អាច​បណ្ដាល​ឱ្យ​ទៅ​រាកវិញ​ក៏​ថា​បាន​។​ ដូច​នេះ​គួរ​គប្បី​កុំ​ញ៉ាំ​វា​យប់​មុន​ពេល​ចេញ​ដើរ​លេង​និង​ពេល​កំពុង​ដើរ​លេង​​ព្រោះ​វា​អាច​ជា​សំណាង​អាក្រក់​ក៏​ថា​បាន​។​

២.ទឹក​ដោះ​គោ​

ទឹក​ដោះ​គោ​ក៏​អញ្ចឹង​ដែរ​។​ មិន​ថា​ទឹក​ដោះ​គោ​ជូរ​ឬ​ក៏​ធម្មតា​ទេ​​ឱ្យ​តែ​ជា​ទឹក​ដោះ​គោ​គឺ​​មិន​ខុស​ពី​​យ៉ៅអួ​ទេ។​ ញ៉ាំ​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ​គឺ​អាច​ធ្វើ​ឱ្យ​មាន​ការ​រាកឬ​ឈឺ​ពោះ​ជា​ដើម​។​

៣.​ម្ជូរ​

ម្ជូរ​មាន​ជាតិ​ជូរ​ខ្លាំង​ដូចនេះ​ឱកាស​​នៃ​ការ​បង្ក​ឱ្យ​ឈឺ​ពោះ​និង​រាករូស​គឺ​ងាយ​បំផុត។​​ ហើយ​កាន់​តែ​ងាយ​ទៀត​បើ​អ្នក​លក់​មិន​បាន​គិតគូរ​ពី​អនាម័យ​បាន​ត្រឹម​ត្រូវ​។​ អញ្ចឹង​គួរ​តែ​ជៀស​វាង​ទើប​ជា​ជម្រើស​ល្អ។​

៤.អាហារ​ផ្អាប់​

អាហារ​ផ្អាប់​ដូច​ជា​ជ្រក់​ផ្សេងៗគឺ​មាន​ភាគរយ​នៃ​ការ​បង្ក​ជា​ការ​រាករូស​ច្រើន​ព្រោះ​អាហារ​ដែល​ផ្អាប់​ទុក​យូរ​គឺ​តែង​តែ​មាន​ជាតិ​ជូរ​ដែល​បង្ក​ពី​បាក់តេរី​។​


អត្ថបទ៖ Sin Sovannleakhena