​បាយ​ស្រូប​ ខពង​ក្រួច រសជាតិ​យ៉ាង​ម៉េច​ទៅ​នៀក៎ ? តោះ​ ទៅ​ភ្លក់​មើល​ឆ្ងាញ់​យ៉ាង​ដែរ​!!! ​​

  • 2017-12-15 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ ជា​ធម្មតា​​​អាហារ​ពេល​​ព្រឹក​មាន​អី​​​ក្រៅ​ពី​​ញ៉ាំ​ គុយទាវ​ បាយ​ស្រូប​ ដែល​ភាគ​ច្រើន​ជា​បាយ​​សាច់​ជ្រូក​ចៀន​ អាំង​​ ឬក៏​​មាន់ ដែល​លាយ​ជាមួយ​នឹង​ពង​ទា​ខ​អី​ចឹង​ទៅ​។ ប៉ុន្តែ​ថ្ងៃនេះ​​សប្បាយ​ដើរ​នឹង​នាំ​អ្នក​ទៅ​ញ៉ាំ​បាយ​ស្រូប​ពេល​ព្រឹក​មួយ​កន្លែង​ដែល​មាន​លក្ខណ​ប្លែក​ពី​ហាង​ដ៏​ទៃ​ទៀត​។

បាយ​ស្រូប​ ខ ពង​ក្រួច ​នៅ​ឯ TJ Breakfastនេះ ។ មើល​ទៅ​ក៏​គួរ​ឲ្យ​ចង់​ញ៉ាំ​ដែល​មែន​ទេ​? បើ​ចង់​ដឹង​ថា​ឆ្ងាញ់​យ៉ាង​ណា​នោះ​ ព្រឹក​ស្អែក​មក​សាក​ភ្លក់​ល៍​មើល​ទៅ​ដឹង​ហើយ។ ​នៅ ​TJ Breakfast​ មិន​ត្រឹម​តែ​មាន​ស្រូប​ខ​ពង​ក្រួច​តែមួយ​មុខ​នោះ​ទេ នៅ​មាន​អាហារ​ផ្សេង​ៗ ជាច្រើន​មុខ​ទៀត​​ សុទ្ធ​តែ​ជា​អាហារ​ឆ្ងាញ់​ ៗ ។ សម្រាប់​តម្លៃ​នោះ​ គឺ​ចាប់​ពី​ ៥០០០៛​ ដល់​ ៦០០០រៀល​ប៉ុណ្ណោះ។

  ហើយ​ក៏​កាន់​តែ​ងាយ​ស្រួល​សម្រាប់​អ្នក​ធ្វើ​ការ​ឬក៏​មិន​មាន​ពេល​នោះ អាច​ Call កុម្ម៉ង់​ដឹក​ដល់​ទី​កន្លែង​បាន​ទៀត​ (តែ​ចំពោះ​អ្នក​ដែល​នៅ​ជិត​​សាលា​ប៊ែលធី សកលវិទ្យាល័យ​បញ្ញា​សាស្រ្ត ក្បែរ​របង​សារ​មន្ទីរ​គុក​ទួល​ស្លែង ទិញបាច់ពី៥ ប្រអប់​ឡើង​ទៅ នឹង​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ)។  

អាសយដ្ឋាន ក្បែរ​របង​សារ​មន្ទីរ​គុក​ទួល​ស្លែង ផ្ទះ​២៩ ផ្លូវ​៣២០ កែង​១១៣​ សង្កាត់​បឹង​កេង​កង​៣​ ខណ្ឌ​ចំការមន

លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ឬក៏​​កុម្ម៉ង់​អាហារ​​​ ០១៥ ៥៣៧​ ១៣៥  


អត្ថបទ៖​ Mean Sila