​ទឹក​ធ្លាក់​ស្អាត​ដល់​ម្ល៉ឹង បើ​បាន​ទៅ​មិន​ដឹង​ជា​ល្អ​យ៉ាង​ទេ !!! 

  • 2017-12-15 03:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kawasan Falls គឺ​ជា​ឈ្មោះ​ទឹក​ធ្លាក់​ដែល​ល្បី​ល្បាញ​ជាង​គេ​នៅ​ខេត្ត Cebu​។ ទឹក​ធ្លាក់​មួយ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ Barangay Matutinao ស្រុក Badian នៃ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​ខេត្ត Cebu។ កន្លែង​ដែល​​មាន​ទឹក​ជ្រោះ​ហូរ​ធ្លាក់​មក​ដល់​ល្មម​អាច​ហែល​លេង​​បាន​គឺ​មាន​ពីរ​ដំណាក់​។ ដំណាក់​ទី​មួយ​មាន​កម្ពស់ ៤០ម៉ែត្រជាង​ និង​ដំណាក់​ទី​ពីរ​ មាន​កម្ពស់​ ២០ម៉ែត្រប៉ុណ្ណោះ តែ​មាន​ទំហំ​ធំ​ជាង​ដំណាក់​ទី​មួយ ហើយ​ក៏​ស្អាត​ជាង​ដែរ។

ការ​ចូល​ទៅ​កម្សាន្ត​នៅ​តំបន់​ទឹក​ធ្លាក់​មួយ​នេះ​ត្រូវ​ទិញ​សំបុត្រ ដែល​សំបុត្រ​មួយ​តម្លៃ ៤០ប៉េសូ​។  ចំពោះ​ការ​លេង​ទឹក​​ឬ​លោត​ទឹក ដើម្បី​សុវត្ថិ​ភាព​ត្រូវ​ប្រើ​អាវ​ការពារ អាវ​មួយ​ជួល​ក្នុងតម្លៃ  ៥០ប៉េសូ។ ក្រៅ​ពី​ការ​លេង​ទឹក​ដូច​បាន​រៀប​រាប់​ខាង​លើ យើង​ក៏​អាច​កម្សាន្ត​ដោយ​ការ​ជិះ​លេង​លើ​ក្បូន​ឫស្សី បណ្ដែត​វា​ឲ្យ​ចូល​ទៅ​ក្រោម​ទឹក​ដែល​កំពុង​ហូរ​ធ្លាក់​ចុះ​មក​ពី​លើ​ឲ្យ​ប៉ះ​នឹង​រាងកាយ​របស់​យើង វា​ប្រៀប​ដូច​ជា​ការ​ម៉ាស្សា​អ៊ីចឹង​ដែរ។ ការ​ម៉ាស្សា​ដោយ​ការ​ជិះ​ក្បូន​នេះ​អាច​ជិះ​ម្ដង​បាន​ពី ១៥ ទៅ ២០ នាក់​ប៉ុណ្ណោះ ដែល​មាន​តម្លៃ ៣០០ប៉េសូ។

តូប​ ឬ​​តុ​សម្រាប់​ជួល​អង្គុយ​លេង ឬ​ក៏​ញ៉ាំ​អាហារ​ផ្សេងៗ តម្លៃ ៥០០ប៉េសូ។ ឯ​ផ្ទះ​តូចៗ សម្រាប់​ស្នាក់​នៅ​តម្លៃ​ចន្លោះ​ពី ៨០០ ដល់ ២០០០ប៉េសូ ក្នុង​មួយ​យប់។


ប្រភព៖ thousandwonders ប្រែ​សម្រួល៖ Khou Sophy