គ្រាន់​តែ​ឃើញ​មាន​អារម្មណ៍​ថា​សប្បាយ​បាត់​ហើយ!!!

  • 2017-12-21 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ ណាហ្គាវើលដ៍ នឹង​មាន​រៀប​ចំ​នូវ​កម្ម​វិធី​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​មហា​អស្ចារ្យ​សម្រាប់​អបអរ​ការ​ចូល​មក​ដល់​នូវ​ឆ្នាំ​ថ្មី ឆ្នាំ២០១៨។ កម្ម​វិធី​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​មហា​អស្ចារ្យ​នេះ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៣១ ធ្នូ ២០១៧ ដែល​ចាប់​ពី​ម៉ោង​ ៨:០០ ដល់ ៩:៣០ យប់ កម្ម​វិធី​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​សាល​មហោស្រព ណាបា (សាលមហោស្រព​បច្ចេកវិទ្យា ៣D) និង​ចាប់​ពី​ម៉ោង ៩:៣០ ដល់ម៉ោង ១២:៣០ អាធ្រាត្រ កម្ម​វិធី​ប្រព្រឹត្ត​ទៅ​នៅ​លើ​សួនច្បារ​សម្ដេច ហ៊ុន សែន​វិញ​ម្ដង។ 

ការ​ចូល​រួម​គឺ​ដោយ​សេរី! ដោយ​លោក​អ្នក​គ្រាន់​តែ​ទៅ​ទទួល​យក​សំបុត្រ​​ពី​កន្លែង​ទទួល​ភ្ញៀវ​នៅ  ណាហ្គាវើលដ៍ និងណាហ្គាទី២ នោះ​ជា​ការ​ស្រេច។

​​​ជា​ពិសេស​ទៅទៀត លោក​អ្នក​នឹង​បាន​ជួប​ជាមួយ​នឹង​តារា​ចម្រៀង​ និង​ពិធីករ ពិធីការរិនី​ដ៏​ល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជា​យើង​ថែម​ទៀត​ផង។


ប្រភព៖ facebook ប្រែ​សម្រួល៖ Khou Sophy