ស៊ុប​បួស​សម្រាប់​​អ្នក​ម៉ាប់​ៗដែលខ្លាច​ឡើង​គីឡូ

  • 2016-08-17 05:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ញ៉ាំ​អី​ហើយ​ម្តងៗ​តែង​តែ​ដេក​ភ័យ​ខ្លាច​ឡើង​គីឡូ ​ព្រោះ​តែ​អាហារ​ដែល​ញ៉ាំ​រាល់​ថ្ងៃ​ពោពេញ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ​ដល់​ថ្នាក់​អ្នក​ខ្លះ​មិន​ហាន​ញ៉ាំ​សូម្បី​តែ​ទឹក។ តែ​ពេល​នេះអ្នក​ម៉ាប់ៗ​មិន​បាច់​ដេក​ឃ្លាន​មិន​ហាន​ញ៉ាំ​ទៀត​ទេ​ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តផាកវេមាន​ហាង​ស៊ុប​បួស​មួយ​កន្លែង គ្រប់​អាហារ​ទាំង​អស់​មិន​ប្រើ​សាច់​ហើយ​មិន​មាន​ជាតិ​ខ្លាញ់​ សម្បូរ​ទៅ​ដោយ​បន្លែ​មាន​ជីវជាតិ​ល្អ​សម្រាប់​សុខភាព។

 

បើ​និយាយ​ពី​រសជាតិ​ឆ្ងាញ់​បែប​ម្យ៉ាង ​តែ​ដោយ​សារ​ស៊ុប​នេះ​មាន​សុទ្ធ​តែ​បន្លែ​អ្នក​ខ្លះ​ក៏​មិន​ស៊ូវ​ចេះ​ញ៉ាំ​ តែ​យ៉ាង​ណា​ក៏​គួរ​ទៅ​សាក​ញ៉ាំ​ម្តង​ឲ្យ​បាន​ស្គាល់​រសជាតិ​នឹង​គេ ជាពិសេស​ដើម្បី​សុខ​ភាព​ផង​ដែរ។ ហាង​ស៊ុប​បួស​នេះ​មាន​ឈ្មោះ​ថា LOVEPOWER Cafe មាន​នៅនៅក្នុងមជ្ឈមណ្ឌលកម្សាន្តផាកវេ ចាប់​បើក​ពី​ម៉ោង​ ៨ព្រឹក​ ដល់ ម៉ោង​៨​ល្ងាច។

 

 

 

 

អត្ថបទ៖ ពិសី