ចូលចិត្តស្វែងយល់ពីជីវិតសត្វព្រៃ ក្រលេកមើលតំបន់ទាំង៤នេះ!

  • 2018-01-02 06:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ប្រិយមិត្ត ដែលចូលចិត្តដំណើរកម្សាន្ត ទស្សនានិង ស្វែងយល់ពីជីវិត សត្វព្រៃដែលភាគច្រើនគឺ ជិតផុតពូជត្រូវបានគេ អភិរក្សឱ្យរស់នៅតាម បែបធម្មជាតិ របស់វា ប្រាកដជាចង់ដឹងហើយថាតើ ឧទ្យាជាតិ ណាខ្លះលើពិភពលោកដែលសម្បូរទៅដោយ សត្វព្រៃទាំងនោះ។

១. SAFARI នៅទ្វីបអាហ្រ្វិក

ជាឧទ្យាជាតិ មួយដែលសម្បូរទៅដោយសត្វជាច្រើនប្រភេទរស់នៅ ជាពិសេស សត្វ តោ ដំរី សេះបង្កង់ រមាស និង ក្របីព្រៃដែលសត្វទាំងនេះ ស្ទើរតែផុតពូជទៅហើយនៅតំបន់ដទៃទៀត លើកលែងតែ នៅ SAFARI។

២. ឧទ្យានជាតិ RWANDA AND UGANDA

នៅក្នុងឧទ្យានជាតិ មួយនេះក៏មានជីវិតសត្វព្រៃដ៏ សម្បូរបែបដែរប៉ុន្តែ អ្វីដែលពិសេសគឺ នៅទីនេះ ភ្ញៀវទេសចរណ៍អាច មើលឃើញ សត្វស្វា ធំ Gorilla ដែលវារស់នៅក្នុងតំបន់នោះ យ៉ាងច្រើន។ វាមើលទៅកាចប៉ុន្តែ វាគួរឱ្យស្រលាញ់ណាស់។

៣. កោះ Galapagos

ងាកមកមើលជីវិត សត្វនៅក្នុងទឹកម្ដង។ កោះ Galapagos តាមបណ្ដោយ សមុទ្រ ប៉ាស៊ីហ្វិក សម្បូរទៅដោយ ជីវចម្រុះជាច្រើន ដូចជា ភេសមុទ្រ ត្រកួត និងសត្វស្លាប ជាច្រើនប្រភេទ ដែលលោកអ្នកប្រាកដ ជាចង់ឃើញនិងចង់ស្គាល់ជាមិនខាន។

៤. ឧទ្យានជាតិ Khao Sok ប្រទេសថៃ

ជាមួយនិង ទេសភាពដ៏ស្រស់ស្អាត ឧទ្យានជាតិ Khao Sok ថែមទាំងជាកន្លែងការពារ សត្វព្រៃដ៏ធំនៅប្រទេស ថៃ តាមបណ្ដោយ ទន្លេ Khao Sok ។


ប្រភព៖ TripAdvisor ប្រែ​សម្រួល៖ sophea kheang