មីទាញនោះអី! ទៅញ៉ាំមួយគ្នាថ្ងៃត្រង់នេះម្ដង
- 2018-01-12 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មីទាញនោះអី! ទៅញ៉ាំមួយគ្នាថ្ងៃត្រង់នេះម្ដង
ចន្លោះមិនឃើញ
អាហារថ្ងៃត្រង់នេះ យើងទៅភ្លក់មីទាញម្ដងហ្អី ! ព្រោះថាថ្ងៃនេះអាកាសធាតុត្រជាក់បែបនេះ អញ្ចឹងទៅញ៉ាំមីទាញ ទឹកស៊ុបក្ដៅៗដឹងតែឆ្ងាញ់ម៉ង! ។ មិននៅណាឆ្ងាយទេគឺនៅមីទាញទួលទំពូង De Magic Noodle នេះ។ មានទាំងមានសាច់ទា សាច់គោហើយតម្លៃចាប់ពី ១០០០០រៀលទេក្នុង១ចាន។
យើងអាចមើលឃើញចុងភៅជំនាញ ទាញមីភ្លាមៗ ។
មិនត្រឹមតែមានមីទាញឆ្ងាញ់ពិសេសតែមួយមុខនោះទេ នៅ De Magic Noodleនេះក៏ល្បី ថាមានគាវរសជាតិឆ្ងាញ់ដែរ។ មានទាំងគាវ បំពង និងគាវចំហុយ សម្រាប់អ្នកដែលមិនបរិភោគសាច់ក៏អាចពិសាបានដែរ រសជាតិឆ្ងាញ់ពិសេសមិនចាញ់កន្លែងផ្សេងនោះទេ។
នៅចាំអង្កាល់ទៀត អាហារថ្ងៃត្រង់នេះយើងទៅញ៉ាំមីទាញទាំងអស់គ្នាតែម្ដងទៅ!
មីទាញទូលទំពូងមានអាសយដ្ឋាន នៅផ្ទះលេខ ២៩ ផ្លូវ១៣៥ កែងផ្លូវ៤៥៦ (ម្ដុំកន្លែងចាក់ខ្ចៅទូលទំពូង។) ចាប់បើកពីម៉ោង ៨ព្រឹកដល់ម៉ោង៩យប់។
អត្ថបទ៖ chanvutha yin