ចង់ញ៉ាំម្ហូបកូរ៉េមិនចាំបាច់ទៅដល់ប្រទេសកូរ៉េទេ ត្រឹមតែនៅក្នុងភ្នំពេញក៏អាចញ៉ាំបានដែរ
- 2018-01-12 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ញ៉ាំម្ហូបកូរ៉េមិនចាំបាច់ទៅដល់ប្រទេសកូរ៉េទេ ត្រឹមតែនៅក្នុងភ្នំពេញក៏អាចញ៉ាំបានដែរ
ចន្លោះមិនឃើញ
ធ្លាប់តែមើលរឿងកូរ៉េនិងកម្មវិធីកូរ៉េឃើញម្ហូបកូរ៉េទំនងណាស់មែនទេ? សប្បាយដើរចង់ណែនាំហាងកូរ៉េទាំង៥ដែលឆ្ងាញ់នៅទីក្រុងភ្នំពេញ។
1. Tigertopoki Cambodia
អ្នកដែលចង់សាកឬក៏ចូលចិត្តញុំាំ Tteokbokki អាចទៅសាកទៅហាងនេះបាន។ ប៉ុន្តែមិនមែនមានតែ Tteokbokki មួយមុខនោះទេ។ នៅហាងនេះក៏មានម្ហូបកូរ៉េផ្សេងជាច្រើនទៀតដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page: Tigertopoki Cambodia
បើអ្នកទាំងអស់គ្នាបានទៅញុំាំនៅ GoGos វិញគឺដឹងតែមានអារម្មណ៍ថាដូចបានទៅដល់ប្រទេសកូរ៉េអញ្ចឹង។ ម្ហូបអីក៏មានដែរ សូម្បីតែ Street food កូរ៉េក៏មាននៅ GoGos ដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page: GoGos Cambodia
បើនៅហាងផ្ទះឈួយនេះវិញល្បីថាគីមឈីឆ្ងាញ់ ប៉ុន្តែកុំភ្លេចសាកសាច់អាំងបែបកូរ៉េនៅទីនោះណា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page: Choi Go Jip
នៅទីនេះក៏សម្បូរទៅដោយម្ហូបកូរ៉េឆ្ញាញ់ៗដែរ។ ញុំាំម្ហូបកូរ៉េជាមួយនឹងការតុបតែងហាងដូចនៅប្រទេសកូរ៉េដែលធ្វើឲ្យយើងមានអារម្មណ៍ថាដូចបានទៅដល់កូរ៉េអញ្ចឹង។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page: J8 Korean Grill ang Casual Dinning
បើចង់ញុំាំសាច់អាំងកូរ៉េ អាចសាកល្បងទៅញុំាំនៅហាង ម៉ាផូ នេះបាន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page: Mapo BBQ
អត្ថបទ៖ Sey