មានអារម្មណ៍ថាពិបាកចិត្តមែន! តោះ មកស្ដាប់ចម្រៀងជាមួយគ្នា
- 2018-01-14 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអារម្មណ៍ថាពិបាកចិត្តមែន! តោះ មកស្ដាប់ចម្រៀងជាមួយគ្នា
ចន្លោះមិនឃើញ
ពេលដែលអ្នកមានអារម្មណ៍ថាកណ្ដោចកណ្ដែងឯការ ឬពិបាកចិត្តរឿងអ្វីមួយ ចម្រៀងគឺជាថ្នាំបន្សាបមួយដែលមានប្រសិទ្ធភាពមិនថាតិច ឬច្រើន សម្រាប់មនុស្សគ្រប់គ្នា ដូច្នេះហើយខាងក្រោមនេះគឺជាបទចម្រៀងមួយចំនួនដែលស្ដាប់ហើយ អាចនឹងបន្ធូរអារម្មណ៍ហ្មងសៅបានខ្លះ។
១. Heavy –Linkin Park
ចំណងជើងនៃបទនេះបកប្រែមកថា «ធ្ងន់» ដែលជាបទមួយល្អបំផុតសម្រាប់ពេលដែលអ្នកមានអារម្មណ៍ថាមានសម្ពាធនៅក្នុងជីវិត។
២. Unsteady –X Ambassadors
បទនេះផ្សារភ្ជាប់ទៅនឹងអារម្មណ៍នៅពេលដែលអ្នកមានភាពឯកា គ្មានអ្នកនៅក្បែរ និងមិនមានលំនឹងក្នុងជីវិត។
៣. Make you feel my love –Adele
បទនេះគឺនិយាយពីស្នេហាដ៏ធំធេង និងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យម្ខាងទៀតយល់ពីជម្រៅស្នេហាដែលមាន ស្ដាប់ហើយពិតជាមានអារម្មណ៍អណ្ដែតអណ្ដូង ឬអាចយំតាមភ្លេង និងអត្ថន័យនៃបទចម្រៀង។
**៤. Hold on –Chord Overstreet**សម្រាប់អ្នកដែលត្រូវបាត់បង់អ្នកដែលខ្លួនស្រលាញ់ទៅជារៀងរហូត និងអង្វរឲ្យគេនៅទ្រាំទ្រ និងត្រលប់មកវិញ ព្រោះអ្នកនៅត្រូវការគេខ្លាំង តែវានឹងមិនអាចទៅរួចនោះឡើយ។
៥. Jason Walker –Echo
នៅពេលដែលអ្នកត្រូវតំាងខ្លួនថាអ្នកសុខសប្បាយ មិនមានបញ្ហាក្នុងជីវិត តែតាមពិតនៅពេលដែលអ្នកនិយាយ អី្វដែលតបតមកវិញនោះគឺអេកូ និងស្រមោលរបស់អ្នកតែប៉ុណ្ណោះ។
អត្ថបទ៖ ដេមី