ចេះតិចនិកថតរូបមាន Filter ទាំងនេះ រូបថតអ្នកចេញមកដឹងតែប្លែកហ្មង!
- 2018-01-15 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះតិចនិកថតរូបមាន Filter ទាំងនេះ រូបថតអ្នកចេញមកដឹងតែប្លែកហ្មង!
ចន្លោះមិនឃើញ
Filter ជាពាក្យបច្ចេកទេសលើកាមេរ៉ា។ Filter មានច្រើនប្រភេទមែនទែន មានខ្លះតម្លៃដល់ទៅរាប់រយដុល្លារឯណោះដូចជា Circular polarizing filter (CPL) ជាដើម។ ចំណែក Filter ដែលក្រុមការងារបង្ហាញថ្ងៃនេះសំដៅទៅលើ Filter ច្នៃពីវត្ថុផ្សេងៗដែលអ្នកមិនចាំបាច់ចំណាយលុយទិញនោះទេ គ្រាន់តែរកមើលនៅជុំវិញខ្លួនអ្នក មកបង្កើតជារូបភាពសិល្បៈ ដូចបង្ហាញខាងក្រោម៖
#១ Droplet Filter
អ្នកគ្រាន់តែយកដបមានក្បាលបាញ់ទឹក(Spray) មកបាញ់លើ Lens កាមេរ៉ារបស់អ្នក រួចចាប់ផ្តើមថតរូបយកតែម្ដងជាមួយពន្លឺភ្លឺល្មម មិនចាំងខ្លាំងពេក ហើយកំណត់ Setting កាមេរ៉ាដោយវាស់ពន្លឺ សារេតំឡើង-បន្ថយ Shutter Speed ឬISO តាមការចង់បានរបស់អ្នក។
#២ Lens Flare Filter
វិធីទី ២ នេះអ្នកគ្រាន់តែយកកន្ត្រៃមកកាត់ខ្សែនីឡុងប្រវែងល្មមមួយខ្សែ រួចកាត់ស្តុតមកបិទភ្ជាប់ជាមួយ Lens កាមេរ៉ាដោយដាក់ខ្វែងគ្នាដូចបង្ហាញក្នុងវីដេអូ។
#៣ Fake Tilt-Shift Filter
វិធីទី ៣ នេះអ្នកគ្រាន់តែយកកន្ត្រៃមកកាត់ថង់ផ្លាស្ទីករាងរង្វង់តូចល្មម ប៉ុនទំហំឡេនកាមេរ៉ាអ្នក រួចកាត់ប្រឡោះកណ្ដាលចេញ ទុកតែសងខាងបានហើយ រួចយកស្កុតមកបិទភ្ជាប់ជាមួយឡេន រួចធ្វើការថត ឬកាត់ប្រឡោះតូចបន្តិចប៉ុណ្ណោះ រួចរុំជាមួយឡេន ហើយស្វែងរកវត្ថុណាមួយឬ ម៉ូឌែលស្អាតណាម្នាក់ដែលអ្នកចង់ថតជាការស្រេច។
#៤ Flastic Filter
ចំណុចនេះកាន់តែងាយជាងវិធីទី ៣ និង ៤ ទៅទៀត។ អ្នកគ្រាន់តែយកថង់ថ្លាមួយមករុំឡេនថើៗ ឬកាន់ដាក់ពីមុនឡេនពេលថតជាការស្រេច វាជួយឲ្យរូបថតអ្នកមានសភាពស្រទន់ស្រាប់ មិនបាច់កែថែម។
#៥ Wooly Filter
វិធីទី ៥ នេះអ្នកគ្រាន់តែយកអំបោះពណ៌ស្រស់ពីរបីពណ៌ មកច្របល់ចូលគ្នា រួចដាក់ឲ្យកៀកមុខឡេន ហើយរកម៉ូឌែលស្អាតណាម្នាក់មកថត អ្នកក៏អាចវត្ថុផ្សេងក្រៅពីមនុស្សបានដែរ។
#៦ Tinsel Filter
វិធីនេះអ្នកគ្រាន់តែយកសម្ភារៈអបអរ Christmas ចាស់ៗដែលមានពណ៌ស្រស់ៗដូចជា ខ្សែពណ៌ក្រហម បន្ទាប់មកយកដាក់ពីមុខឡេនរូចថតជាការស្រេច វាជួយឲ្យរូបថតប្លែកជាងរាល់ដង។
#៧ Foggy Filter
វិធីនេះអ្នកគ្រាន់តែផ្លុំផ្សែងដាក់ឡេន ឬធ្វើយ៉ាងណាឲ្យកែវឡេនមានសភាពស្រអាប់តិចៗ រួចចាប់ផ្ដើមថតតែម្ដង។
#៨ Buble Filter
វិធីចុងក្រោយនេះ អ្នកគ្រាន់តែយករបស់ក្មេងលេងដែលដាក់ទឹកសាប៊ូផ្លុំចេញជាពពុះមូលៗ ឲ្យច្រើនរួចស្វែងទីតាំងថតដែលមានពន្លឺស្អាតដូចជាពេល ថ្ងៃរះជាដើម៕
ចង់ច្បាស់ទស្សនាវីដេអូណែនាំខាងក្រោមនេះ
តិចនិកទាំងនេះសង្ឃឹមថា អ្នកកាន់កាមេរ៉ាថ្មីថ្មោងអាចធ្វើបាន ហើយអ្នកក៏អាចបង្កើត Filter ប្លែកៗបន្ថែមទៀតតាមចំណូលចិត្តបានផងដែរ៕
ប្រភព៖ YouTube | sabaynews អត្ថបទ៖ រក្សា