មករៀនខ្ចប់ផ្កាស្អាតៗ ទុក superrise មិត្តស្រី ក្នុងValentine's day
- ច័ន្ទ, 29 មករា 2018 05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មករៀនខ្ចប់ផ្កាស្អាតៗ ទុក superrise មិត្តស្រី ក្នុងValentine's day
ចន្លោះមិនឃើញ
គិតទៅមិនដល់ប៉ុន្មាន សប្ដាហ៍ទៀតទេគឺថាដល់ថ្ងៃ Valentine's day ហើយ គឺថាហ្នឹងមានគេដាក់លក់ផ្កាព្រោងព្រាតហើយនៅតាមផ្លូវ។ ហើយពិសេសនោះគឺឃើញថាបុរសៗប្រាកដជាឆ្លេឆ្លា ដើររកទិញផ្កាទុកជូនមិត្តស្រីជាទីស្រលាញ់មិនខាន។ ប៉ុន្តែប្រសិនបើ បុរសៗ ចេះខ្ចប់ធ្វើផ្កាដោយផ្ទាល់ដៃខ្លួនឯង ហើយទុកជូនទៅ អ្នកដែលជាទីស្រលាញ់ហ្នឹងដឹងកាន់តែរំភើបចិត្តលើសហ្មង ។ ថ្ងៃនេះ Sabay ដើរបង្ហាញពីការខ្ចប់ផ្កាស្រស់ដែលធ្វើផ្ទាល់ដៃសាមញ្ញៗ ងាយស្រួលធ្វើ ហើយស្អាតទៀត សម្រាប់អ្នកមិនដែលធ្វើសោះគ្រាន់តែមើលវីដេអូខាងក្រោមនេះក៏អាចធ្វើបានភ្លាម ។
ប្រិយមិត្តណាបានរៀនធ្វើហើយ ជួយប្រាប់ Sabay ដើរវិញផងណា! សម្ភារៈដូចជា៖ ផ្កាស្រស់ប្រភេទណាមួយក៏បានតាមការចូលចិត្ត កន្ត្រៃ ក្រដាសខ្ចប់( យកព៌ណសឺម៉ីក៏បាន) ផ្លាស្ទិច ខ្សែចងបូ ស្កុត ។
តោះមកទស្សនាពីរបៀប ខ្ចប់ផ្កាងាយៗ ៖
បន្ទាប់ពីទស្សនាហើយ ឃើញថាស្រួលធ្វើណាស់មែនទេ ហើយសម្ភារៈសម្រាប់ខ្ចប់ក៏ងាយនឹងរកទិញដែលនៅចាំអីទៀត !!!
អូហ៍ ! ស្រីៗក៏អាចធ្វើជូនអ្នកជាទីស្រលាញ់ ដូចជាម៉ាក់ប៉ា ក៏បានដែរណា...
អត្ថបទ៖ ស្រីអូន