ដឹងអត់ថាដើមរុក្ខជាតិមួយណា ដែលត្រូវនឹងប្រភេទបន្ទប់នៅក្នុងផ្ទះរបស់អ្នក??
- 2018-02-02 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថាដើមរុក្ខជាតិមួយណា ដែលត្រូវនឹងប្រភេទបន្ទប់នៅក្នុងផ្ទះរបស់អ្នក??
ចន្លោះមិនឃើញ
ដើមរុក្ខជាតិដែលគេនិយមដាំនៅក្នុងផើងតូចៗល្មម ភាគច្រើនគឺគេយកវាទៅ ដាក់តាំងនៅតាមផ្ទះ ដើម្បីជួយឲ្យផ្ទះមានសភាពស្រស់ស្អាត និងមានផាសុកភាព។ សម្រាប់ដើមរុក្ខជាតិទាំងអស់នោះ វាមានច្រើនប្រភេទមែនទែន ក្រៅពីជួយឲ្យផ្ទះស្អាត និងមានផាសុកភាពបានហើយ វាមានប្រយោជន៍ មិនធម្មតាឡើយបើសិនជាយើងដាក់វាត្រូវតាមប្រភេទបន្ទប់ក្នុងផ្ទះរបស់យើង។
បន្ទប់ទឹក
១. ដើម Lady palm trees៖ អាចជួយកម្ចាត់សារធាតុអាម៉ូញ៉ាក់ ដែលមាននៅក្នុងបន្ទប់ទឹករបស់លោកអ្នកបាន។
២. ដើម Chinese evergreens៖ ជួយសម្អាតសារធាតុ formaldehyde ដែលភាគច្រើនមាននៅក្នុងគ្រឿងសម្អាង។ អ្នកគួរតែដាក់វានៅក្បែរកន្លែងមុជទឹកតែម្តងទើបល្អ។
៣. ដើម European ivy៖ វាជួយស្រូបយកសារធាតុកាបូនឌីអុកស៊ីតបានយ៉ាងល្អ ព្រមទាំងជួយកម្ចាត់នូវសារធាតុពុលមួយចំនួនទៀតចេញពីក្នុងខ្យល់បានដូចជា formaldehyde និង heavy metals ។
បន្ទប់គេង
១. ដើម Sansevieria trifasciata៖ វាបញ្ចេញអុកស៊ីហ្សែននៅពេលយប់ និង ជួយបន្សុទ្ធខ្យល់នៅក្នុងបន្ទប់ ធ្វើឲ្យលោកអ្នកគេងលក់ស្រួល។
២. ដើម Spathiphyllum៖ ជួយស្រូបយកសារធាតុគីមីជាច្រើនប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អស់លោកអ្នកដូចជា acetone, benzol, និង ammonia ។
៣. ដើម Phalaenopsis៖ ក្រៅពីការជួយបំបាត់សារធាតុពុលនៅក្នុងខ្យល់ និងអាចបញ្ចេញអុកស៊ីហ្សែនក្នុងបរិមាណដ៏ច្រើននៅពេលយប់បានហើយ វាក៏ជាដើមរុក្ខជាតិដែលមានចេញជាផ្កាយ៉ាងស្រស់ស្អាត គួរឲ្យគយគន់ថែមទៀតផង។
បន្ទប់ទទួលភ្ញៀវ
១. ដើម Dracaena reflexa៖ ជួយសម្អាតសារធាតុ benzol និង formaldehyde ដែលមាននៅក្នុងផ្ទាំងគំនូរ វាំងនន និងកម្រាលព្រំ ជាដើម។
២. ដើម Chlorophytum៖ ជួយបំបាត់សារធាតុពុលដែលមាននៅក្នុងផ្សែងឡាន និងបារីបាន ធ្វើមានសំណើមនៅក្នុងខ្យល់ផងដែរ។
៣. ដើម Benjamin fig៖ ជួយធ្វើឲ្យខ្យល់បរិសុទ្ធល្អចៀសផុតពីសារធាតុពុល(benzol និង trichloroethylene ) ដែលមាននៅក្នុងទឹកលាងសម្អាតកម្រាលព្រំ ជ័រកាវ និងវត្ថុជាច្រើនទៀតដែលមាននៅក្នុងបន្ទប់ទទួលភ្ញៀវ។
ផ្ទះបាយ
១. ដើម Aloe៖ ជួយសម្អាតសារធាតុ benzol (ដែលមាននៅក្នុងទឹកលាងសម្អាតកម្រាលព្រំ) និង formaldehyde។
២. ដើម Stephanotis floribunda៖ ជួយធ្វើឲ្យបរិយាកាសក្នុងផ្ទះបាយស្រស់ស្រាយល្អ ព្រមទាំងមានផ្កាដ៏ស្រស់ស្អាតផងដែរ។
៣. ដើម Saintpaulia’s៖ ជួយធ្វើឲ្យសត្វស្រមោចបាត់អស់ពីបន្ទប់បាយរបស់លោកអ្នក។
ប្រភព៖ Brightside ប្រែសម្រួល៖ Khou Sophy