វិធី​៨​យ៉ាង​ដើម្បី​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ឲ្យ​បាន​ស្រស់ស្រាយ !

  • 2018-02-06 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តិច​ថ្ងៃ​ច័ន្ទ​ តិច​ថ្ងៃ​អាទិត្យ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ហត់​អើយ​ហត់ ធុញ​ដល់​ហើយ មោះ​មក​បង្កើត​ទម្លាប់​៨យ៉ាង​ដើម្បី​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ជាមួយ​នឹង​ភាព​ស្រស់​បំព្រង!

១. កុំ​បិទ​ម៉ោង​រោទ៍​ហើយ​គេង​ទៅ​វិញ​ទៀត

ពេល​ណា​ដែល​អ្នក​ត្រូវ​ក្រោក​ពី​គេង​ត្រូវ​តែ​ក្រោក​ភ្លាម​កុំ​ដំអក់​

២.​ ផឹក​ទឹក​ឲ្យ​បាន​ច្រើន

ប្រហែល​ជា​៦០%​នៃ​រាង​កាយ​យើង​គឺ​ធំ​ធាត់​ឡើង​ដោយ​សារ​ជាតិទឹក​ហើយ​រាង​កាយ​យើង​គ្មាន​ជាតឹ​ទឹក​រហូត​ដល់​៧​ទៅ​៨​ម៉ោង​កំឡុង​ពេល​ដែល​យើង​គេ ដូច្នេះ​ហើយ​យើង​ត្រូវ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​វិញ​​​​​

៣.​ ឈប់​ខ្វល់​ខ្វាយ​ពី​ទូរស័ព្ទ​ មាន​ចាប់​អារម្មណ៍​ទេ​ពេល​អ្នក​​ចុច​ទូរស័ព្ទ​ច្រើន​​មាន​អារម្មណ៍​ល្ហិត​ល្ហៃ​​ដូច្នេះ​ហើយ​គួរ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​វា​

៤. ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​នេះ

ថ្ងៃ​នេះ​មាន​អ្វី​ធ្វើ​ត្រូវ​ផ្ដោត​អារម្មណ៍​លើ​វាហើយ​សំរេច​ការងារ​ឲ្យ​ ពេល​ដែល​អ្នក​ធ្វើ​បាន​អ្នក​នឹង​មាន​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​សកម្ម​ហើយ​មាន​ស្មារតី​និង​កម្លាំង​បន្ត​ធ្វើ​រឿង​ផ្សេងៗ​នៅ​ថ្ងៃ​ស្អែក​ទៀត​

៥. ចេញ​មក​ខាង​ក្រៅ​ឲ្យ​ត្រូវ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ខ្លះ​ហើយ​​ស្រូប​យក​ខ្យល់​អាកាស

នៅ​តែ​ក្នុង​ផ្ទះ​ ក្នុង​ថ្នាក់​រៀន​ឬ​នៅ​ក្នុង​ការិយាល័យ​គឺ​ធ្វើ​ឲ្យ​យើង​សុញ​គំនិត​ណាស់ ចេញ​ក្រៅ​ស្រូប​យក​ខ្យល់​អាកាស​ខ្លះ​ទើប​ល្អ​​

៦. ពត់​ដៃ​ ពត់​ជើង​

ការ​ពត់​ដៃ​ពត់​ជើង​នៅ​ពេល​ព្រឹក​​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខ​ភាព​ណាស់ វា​អាច​ជួយ​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល

៧. ញុំា​អាហារ​ពេល​ព្រឹក

៨. ស្ដាប់​តន្ត្រី

អ្នក​ប្រហែល​ជា​ចង់ឲ្យ​ថ្ងៃ​ថ្មី​របស់​អ្នក​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្រស់​ស្រាយ​​ ដូច្នេះ​ហើយ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​អាច​ជួយ​បន្តូរ​អារម្មណ៍​អ្នក​នៅពេល​ព្រឹក​បាន។


អត្ថបទ៖ Som Samdaneath