ចង់ញ៉ាំសាលាដថ្មី ស្រស់ៗ បន្លែធម្មជាតិ នៅ«The Fresh SALAD»មានគ្រប់មុខ !
- 2018-02-08 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ញ៉ាំសាលាដថ្មី ស្រស់ៗ បន្លែធម្មជាតិ នៅ«The Fresh SALAD»មានគ្រប់មុខ !
ចន្លោះមិនឃើញ
សម្រាប់អ្នកចង់បានរាងស្អាតសមសួន និងនិយមញ៉ាំអាហារដែលមានបន្លែច្រើនប្រភេទ ជាពិសេសនោះគឺបន្លែសាលាដនោះ កុំភ្លេច! «The Fresh SALAD» ដែលមានផ្ដល់ជូនអតិថិជននូវ បន្លែសាលាដជាច្រើនប្រភេទថ្មី ហើយស្រស់ គុណភាពក៏ល្អផងដែរ។
នៅទីនោះផងដែរ មិនត្រឹមតែមានលក់នូវបន្លែសាលាដតែមួយមុខទេ ក៏ផ្ដល់នូវអាហារដែលផ្សំពីសាលាដជាច្រើនមុខទៀតដែរ។
លោកអ្នកអាចធ្វើការកុម្ម៉ង់ញ៉ាំភ្លាមៗ នៅទីតាំងនៃហាងផ្ទាល់តែម្តងក៏បាន ព្រោះថា នៅក្នុងហាងសាលាដមួយនេះ ការតុបតែងស្រស់ស្អាត និងបរិយាកាសក៏ល្អ មានអារម្មណ៍ស្រស់ស្រាយមែនទែន។
The Fresh SALAD មានទីតាំងស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៥៧៤ នៅជិតវិទ្យាល័យ ឥន្រ្ទទេវី និងចាប់បើកពីម៉ោង ៧ព្រឹក ដល់ ៧យប់។
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់៖ The Fresh SALAD
ប្រភព៖ facebook ប្រែសម្រួល៖ Khou Sophy