តិចមិនដឹងថា 4G និង 4GLTE ខុសគ្នាយ៉ាងដូចម្តេច?
- 2018-02-11 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចមិនដឹងថា 4G និង 4GLTE ខុសគ្នាយ៉ាងដូចម្តេច?
ចន្លោះមិនឃើញ
នៅពេលដែលទូរស័ព្ទមិនទាន់មានលក្ខណៈជឿនលឿន ហើយ មុខងារអ៊ីនធឺណិតទូលំទូលាយនោះមិនមានមនុស្សច្រើននោះទេដែលដឹង ឬក៏ខ្វល់អំពីអ្វីទៅជា 2G ក៏ប៉ុន្តែនៅពេលដែលទូរស័ព្ទ ស្មាតហ្វូន (SmartPhone) កាន់តែវិវឌ្ឍទៅមុខឥតឈប់ឈរនោះ មានមុខងារច្រើនដែលតម្រូវឲ្យមានអ៊ីនធឺណិតដែលមានល្បឿនលឿននោះគឺជាពេលដែល 3G ត្រូវបានបង្កើតឡើង។
ហើយនៅពេលដែលការវិវឌ្ឍន៍នោះកាន់តែមានលក្ខណៈជឿនលឿន មានក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនដែលបានចាប់ផ្ដើមវិវឌ្ឍទៅប្រើប្រព័ន្ធ 4G។ តើអ្នកមានធ្លាប់ចាប់អារម្មណ៍ដែរឬទេថា ជំនួសដោយការលោតអក្សរថា <4G> វាបែរជាលោតថា <4GLTE> ទៅវិញ។ តើហេតុអ្វីទៅ?
<4G> គឺជាជំនាន់ទីបួននៃ បច្ចេកវិទ្យាទូរគមនាគមន៍ឥតខ្សែសម្រាប់ទូរស័ព្ទ ហើយក៏ជាបំបែកខ្លួនចេញពី ប្រព័ន្ធ3G ដូចនេះបើសិនជាក្រុមហ៊ុនទូរគមនាគមន៍ណាមួយដែលអះអាងថាជាក្រុមហ៊ុន ប្រព័ន្ធ4G នោះគឺត្រូវបំពេញលក្ខខណ្ឌល្បឿន 1Gbps (1ជីកាបៃក្នុងមួយវិនាទី) នៅពេលដែលអ្នកនៅមួយកន្លែង ឬក៏ 100Mbps (100 មេកាបៃក្នុងមួយវិនាទី)នៅពេលដែលអ្នកធ្វើការផ្លាស់ប្ដូរទីតាំងឬមានចលនាខ្លាំង។ តែល្បឿននោះគឺខ្ពស់ពេកដែល LTE និង WIMAX មិនអាចបំពេញបាន។ក៏ប៉ុន្តែវិទ្យាស្ថានទូរគមនាគមន៍អន្តរជាតិ អនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះដាក់ស្លាក 4G បានតែភ្ជាប់ជាមួយ LTE
LTE (Long Term Evolution) គឺជាបម្លាស់ទីប្តូររយៈពេលវែងដែលជាស្តង់ដាររបស់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន LTE មានកំណែទម្រង់ប្រព័ន្ធល្អប្រសើរជាង 3G ក៏ប៉ុន្តែនៅតែផ្តល់សេវាដូចជា 3G អញ្ចឹង។
ចម្លើយគឺ ប្រាកដណាស់ថា មិនដូចគ្នានោះទេ។ ព្រោះល្បឿនដែល 4GLTE ផ្ដល់ឲ្យនោះមានលក្ខណៈយឺតជា 4G ឆ្ងាយណាស់។
ប្រភព៖ ScienceABC អត្ថបទ៖ សោភា