នំប៉័ងស៊ីវមៃអាំង១៦៨ គំនិតច្នៃប្រឌិតឆ្ងាញ់ចាប់ចិត្ត !
- 2018-02-12 09:23:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នំប៉័ងស៊ីវមៃអាំង១៦៨ គំនិតច្នៃប្រឌិតឆ្ងាញ់ចាប់ចិត្ត !
ចន្លោះមិនឃើញ
រាល់ដងធ្លាប់ញ៉ាំតែស៊ីវមៃចំហុយជ្រលក់ជាមួយនឹងនំឆាខ្វៃ តែប្លែកអីម្តងនេះអ្នកលក់គាត់យកស៊ីវមៃទៅអាំងដាក់ក្នុងនំប៉័ងនិងដាក់ជ្រក់ឆៃថាវជាមួយការ៉ុតវិញ។ គ្រាន់តែនិយាយរៀបរាប់សោះក៏លេបទឹកមាត់បណ្ដើរៗទៅហើយ បើចង់ដឹងពីរសជាតិច្បាស់នោះ គួរតែទៅសាកដល់ទីកន្លែងនំប៉័ងស៊ីវមៃអាំងនេះតែម្តងហើយ!
នំប៉័ងស៊ីវមៃអាំង១៦៨ នេះមានរសជាតិឆ្ងាញ់ប្លែកមាត់ម្យ៉ាងពីគេដែរចំពោះការច្នៃប្រឌិតរបស់អ្នកលក់ ហើយតម្លៃក៏សមរម្យសេវាកម្មរហ័សទាន់ចិត្ត ជាពិសេសអ្នកលក់ក៏និយាយរោះរាយទៀត។
អាសយដ្ឋាន៖ ស៊ីវម៉ៃ១៦៨ បើកលក់នៅពេល១២ថៃ្ងត្រង់ទៅ ផ្លូវលេខ៤៦៤ កែងផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន (ជាប់នឹងរបងហាង Dee Studioតែម្ដង)។
អត្ថបទ៖ Mean Sila