អ៊េមម៉ង!! Pho ស៊ុបទឹកពុះដែលពុំធ្លាប់មានពីមុនមកឆ្ងាញ់រហូតបោសចាន
- 2018-02-13 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊េមម៉ង!! Pho ស៊ុបទឹកពុះដែលពុំធ្លាប់មានពីមុនមកឆ្ងាញ់រហូតបោសចាន
ចន្លោះមិនឃើញ
ឃ្លានតែមិនដឹងថាចង់ញ៉ាំអី? ធុញនឹងពាក្យថាញ៉ាំអីក៏បាន ឬទៅណាក៏បានមែនទេ? អ៊ីចឹង សប្បាយដើរ ណែនាំកន្លែងញ៉ាំមួយកន្លែងចុះ គឺថាមកញ៉ាំ Pho ស៊ុបទឹកពុះ ម្ដង!!
ពីភោជនីយដ្ឋាន ៥៣ Central coffee and Restaurant នេះគឺមានម្ហូបថ្មីគឺ ហ្វឺស៊ុបទឹកពុះ សុទ្ធតែរបស់ឆ្ងាញ់ក្នុងចានតែមួយតែម្តង! អូ៎! មានទាំងហ្វឺសាតេ ដ៏ឈ្ងុយឆ្ងាញ់ សាច់គោប្រហិតដែលមានរសជាតិជាប់ចិត្ត និងកាហ្វេ៥៣ Central ទៀតកាន់ឡូយតែម្ដង!
ហើយអ្វីដែលពិសេសទៀតនេះគឺថា ទឹកស៊ុបមិនប្រើប៊ីចេង ប្រើគ្រឿងផ្សំយ៉ាងពិសេសពីធម្មជាតិ រួមទាំងឆ្នាំងក្ដៅពុះហ៊ុយៗទៀត។
ទីតាំង៖ No.60 St.53 សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ភ្នំពេញ (ទល់មុខ ABA bank ផ្សារធំថ្មី)
ព័ត៌មានបន្ថែមសូមចូលទៅកាន់ page feabook
អត្ថបទ៖ Mean Sila