កំហុសនៃការស្លៀកពាក់ដែលធ្វើឲ្យអ្នកមិនសូវទាក់ទាញ ...
- 2018-04-25 04:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសនៃការស្លៀកពាក់ដែលធ្វើឲ្យអ្នកមិនសូវទាក់ទាញ ...
ចន្លោះមិនឃើញ
សម្លៀកបំពាក់នៅពេលបច្ចុប្បន្នកាន់តែមានភាពធំទូលាយទៅ គឺថាមានគ្រប់ម៉ូតគ្រប់ម៉ាកតែម្ដង។ យ៉ាងណាមិញមានចំណុចដែលគួរយកចិត្តទុកដាក់មួយចំនួន ដែលគួរតែពិចារណានៅពេលដែល រកខោអាវស្លៀកពាក់ឲ្យស្អាត និងសាកសមទៅនឹងដងខ្លួន។
១. ក្រឡាសំពត់
គឺជារឿងមួយដែលមិត្តនារីគួរតែយកចិត្តទុកដាក់ ដោយក្នុងរូបនេះយើងឃើញថានៅពេលដែលស្លៀកសំពត់ដែលមានក្រឡាការ៉ូ ធ្វើឲ្យត្រគៀករបស់អ្នកធំជាងពេលដែលអ្នកស្លៀកសំពត់ដែលមានក្រឡាឆ្មាតូចៗ។
២. ការជ្រើសរើសម៉ូតខោ
ចំពោះខោក៏ដូច្នេះដែរ គឺនៅពេលអ្នកជ្រើសរើសខោដែលមានក្រឡាច្រើន ជាពិសេសក្រឡាបណ្ដោយ ធ្វើឲ្យរូបរាងរបស់អ្នកមានទំហំធំខុសពីធម្មតា។
៣.ការជ្រើសរើសអាវដែលសមនឹងខ្លួន
អាវដែលមានម៉ូតច្រើនពេក និងរលុងក៏អាចឲ្យដងខ្លួនរបស់អ្នកមើលទៅមានមាឌធំ ដូច្នេះអ្នកគួរតែជ្រើសរើសអាវសាមញ្ញ និងរៀងរឹបរាងបន្តិចក៏កាន់តែល្អ។
៤.ការជ្រើសរើសខោខូវប៊យ
ការជ្រើសរើសខោខូវប៊យក៏សំខាន់ ព្រោះវាជាខោមួយដែលអ្នកតែងតែពាក់ជាប្រចាំ ដូច្នេះអ្នកត្រូវតែប្រាកដក្នុងចិត្តថាវាជួយឲ្យរូបរាងអ្នកស្អាត និងគួរឲ្យទាក់ទាញ។ អ្នកគួរជ្រើសរើសខោដែលរឹបរាងបន្តិច និងពណ៌ក្រម៉ៅដោយវាជួយឲ្យរំលេចចេញនៅរាងដ៏ស្រលូនរបស់អ្នក។
៥.ការជ្រើសរើសរ៉ូប
នៅពេលដែលស្វែងរករ៉ូប អ្នកគួរតែជ្រើសរើសរ៉ូបដែលមានរាងករស្រួច និងសមនឹងដងខ្លួន មិនរលុងពេក ឬរឹបពេក នោះវានឹងធ្វើឲ្យអ្នកមើលទៅថ្លៃថ្នូរ គួរឲ្យចាប់អារម្មណ៍។
ប្រភព៖ Brightside អត្ថបទ៖ ដេមី