ច្នៃប្រឌិតកាដូពិសេសៗ ទុកជូននារីៗពេលដាច់លុយ
- 2018-03-07 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្នៃប្រឌិតកាដូពិសេសៗ ទុកជូននារីៗពេលដាច់លុយ
ចន្លោះមិនឃើញ
ធ្លាប់ជួបទេ ពេលខ្លះចាយលុយភ្លេចគិតក៏ដាច់លុយមុនដល់ថ្ងៃពិសេសៗដែលត្រូវជូនអំណោយដល់មនុស្សសំខាន់? តែបើបានអានអត្ថបទនេះហើយ ធានាថានឹងលែងជាបញ្ហា ព្រោះថ្ងៃនេះSabay Der នឹងបង្ហាញក្បាច់ពិសេសៗក្នុងការធ្វើកាដូដោយខ្លួនឯងងាយៗ ហើយមិនចាំបាច់ចំណាយប្រាក់ច្រើនទៀត ។
១. សរសេរសារលើក្រដាសតូចៗហើយបត់ដាក់ក្រឡ ឬកែវ
អ្នកអាចសរសេរជាសារផ្អែមល្ហែម ឬសរសេរពីមូលហេតុដែលធ្វើអោយអ្នកស្រលាញ់នាងជាដើម។
២. បង្កើតជាគូប៉ុងសម្រាប់ដៃគូរ
អ្នកអាចបង្កើតជាគូប៉ុងដែលនាងអាចប្រើនៅថ្ងៃក្រោយ ដូចជាគូប៉ុង អាហារពេលព្រឹក គូប៉ុងលាងឡាន/ម៉ូតូ ឬក៏គូប៉ុងអោប ដែលមានន័យថាថ្ងៃក្រោយនាងអាចប្រើគូប៉ុងទាំងនោះដើម្បី អោយអ្នកធ្វើការអ្វីមួយអោយនាងដូចជាទៅយកនាងពីផ្ទះ ឬលាងឡាន/ម៉ូតូ អោយនាងជាដើម។
៣. ចម្អិនអាហារដោយផ្ទាល់ដៃមួយពេលឱ្យនាងញ៉ាំ
៤. គូររូបនាង រឺរូបអ្នកទាំងពីរ
ការគូររូបនាងវាពិសេសជាងការថតរូបទៅទៀត ព្រោះថាការគូររូបមួយសន្លឹកត្រូវមានការអត់ធ្មត់ហើយ ដូចនេះជូនជារបស់ទាំងនេះនាងនឹងពេញចិត្តហើយមិនចំណាយលុយច្រើនទៀត គ្រាន់តែត្រូវការពេលវេលាបន្តិច។
៥. Downloadបទចម្រៀងដែលនាងចូលចិត្តហើយដាក់ក្នុងឌីសឱ្យនាង
៦. ច្នៃក្រដាសបត់ជាបាច់ផ្កាជូននាង
សម្រាប់អ្នកដែលមិនចេះបត់ផ្កា ក៏អាចបើកមើលវីដេអូបង្រៀននៅលើ Youtubeផងដែរ ដែលអាចsearchរកkeywordដូចជា: how to fold paper roseជាដើម។
អត្ថបទ៖ ដាលីន