មីស៊ុប៣កន្លែងរសជាតិជាប់ចិត្ត បើទៅមិនទាន់ទេគេលក់អស់តែម្ដង!!
- 2018-03-22 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មីស៊ុប៣កន្លែងរសជាតិជាប់ចិត្ត បើទៅមិនទាន់ទេគេលក់អស់តែម្ដង!!
ចន្លោះមិនឃើញ
កន្លែងទាំង៣ នេះគឺថាត្រូវចិត្តសម្រាប់អ្នកដែលចូលចិត្តញ៉ាំមីស៊ុបក្ដៅ មានរសជាតិឈ្ងុយឆ្ងាញ់ មានអ្នកចូលបរិភោគច្រើន បើថាទៅយឺតអីគ្មានកន្លែងអង្គុយតែម្ដង។ ជឿថាប្រិយមិត្តសប្បាយដើរភាគច្រើនប្រាកដជាស្គាល់ទីកន្លែងនេះខ្លះ តោះ អ៊ីចឹង ចង់ដឹងថាមានកន្លែងណាខ្លះទៅតាមដានជាមួយគ្នា៖
១.មីស៊ុបប្រហិតក្នុងសាលាបឋមទូលទំពួង
អ្នកណាដែលថាមិនស្គាល់នោះមីស៊ុបប្រហិតក្នុងសាលាបឋមទូលទំពួង ល្បីដល់រកកន្លែងអង្គុយគ្មាន ហើយតម្លៃក៏សមរម្យទៀត។
២.គុយទាវពងទា យាយវ៉ែនតានៅទួលទំពូង
ចំណែក Sabayder បានទៅភ្លក់រួចហើយនៅរសជាតិគុយទាវពងទានេះ គឺថាឆ្ងាញ់ ព្រោះថាទឹកស៊ុបគឺជារសជាតិដើម អ្វីដែលពិសេសនៃគុយទាវនោះគឺ សាច់ដែលដាក់ក្នុងគុយទាវនេះតែម្ដង គឺពងទារុំពោះវៀនជ្រូក (ប៉ាត់ត្រឡិត ដែលឈ្មោះរបស់វារាងចម្លែកបន្តិចហៅថា)។
៣. ហាងមីMoss3
តោះ មកសាក ញ៉ាំមីឆុងទឹកក្ដៅម្ដង ដែលគេហៅថា «ម្រ៉ូស៊ី» នោះអី។ មីឆុងទឹកក្ដៅដាក់ត្រកួនមានទាំងរសជាតិ តុំយ៉ាំ ថែមប្រហិតពងមាន់ទៀត និយាយពីថាឆ្ងាញ់ណាស់ ។ ហើយសម្រាប់តម្លៃវិញ ថោកទៀតមួយចានត្រឹមតែ ៤៥០០រៀលទេ។
អត្ថបទ៖ chanvutha yin