រឿងចម្លែកៗទាំង៨មានតែនៅកូរ៉េខាងត្បូងដែលអ្នកអាចនឹងមិនធ្លាប់ដឹង
- 2018-06-04 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងចម្លែកៗទាំង៨មានតែនៅកូរ៉េខាងត្បូងដែលអ្នកអាចនឹងមិនធ្លាប់ដឹង
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងត្បូងគឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់អ្នកទេសចរណ៍ បន្ទាប់ពីទៅលេងនៅទីនោះរួច អ្នកខ្លះមានអារម្មណ៍ថាពួកគេទើបតែនឹងត្រឡប់មកពីភពផ្សេងអ៊ីចឹង។ ព្រោះនៅទីនោះមានរឿងប្លែកៗពីប្រទេសនានាលើពិភពលោក និងជារឿយៗជនជាតិកូរ៉េខាងត្បូងបានហៅទឹកដីដែលពួកគេកំពុងរស់នៅថា "Goryeo" ដែលមានន័យថា "High និង Clear"។
ខាងក្រោមនេះជារឿងចម្លែកៗទាំង៨ដែលមានតែនៅកូរ៉េខាងត្បូងតែប៉ុណ្ណោះ៖
១. សកម្មភាពដ៏មមាញឹកខ្លាំងជាងគេនៅកូរ៉េគឺការដើរទិញអីវ៉ាន់ (Shopping)
នៅតាមហាងកាហ្វេនិងភោជនីយដ្ឋាននានានៅប្រទេសកូរ៉េខាងត្បូងជាទូទៅបើករហូតដល់ម៉ោង១១យប់ ចំពោះការដើរផ្សារទិញអីវ៉ាន់វិញអាចដើរទិញរហូតដល់ម៉ោង៤ទាបភ្លឺឯណោះ។
២. បុរសៗភាគច្រើននៅកូរ៉េខាងត្បូងចំណាយលុយជាង ៩00លានដុល្លារ ក្នុងមួយឆ្នាំៗសម្រាប់គ្រឿងតុបតែងមុខប្រចាំថ្ងៃ
BB Cream ជាផលិតផលចាំបាច់មួយពេលផាត់មុខ។ នៅកូរ៉េខាងត្បូង ក៏មានកម្មវិធីទូរទស្សន៍ដែលចាក់ផ្សាយពីការផាត់មុខសម្រាប់បុរសផងដែរ។ នេះមិនមែនមានតែសម្រាប់វិស័យសិល្បៈប៉ុណ្ណោះទេ បើសិនជាពួកគេចង់បានការចាប់អារម្មណ៍ក្នុងការធ្វើអ្វីមួយដូចជាពេលសម្ភាសការងារនោះ ពួកគេតែងតែធ្វើការផាត់មុខដើម្បីបិទបាំងនៅភាពខ្វះចន្លោះលើមុខរបស់ពួកគេផងដែរ។
៣. ពេលជ្រើសរើសគូរស្រករ ប្រភេទឈាមជារឿងសំខាន់
ដោយសារតែពួកគេជឿថាប្រភេទឈាមគឺជាកត្តាសំខាន់ក្នុងការកំណត់លក្ខណនិងអត្តចរិតរបស់បុគ្គល។ ហើយវាក៏ជាលក្ខខណ្ឌដ៏សំខាន់បំផុតសម្រាប់ពេលជ្រើសរើសគូរស្រករផងដែរ។
៤. ជនជាតិកូរ៉េខាងត្បូងងប់ងុលនឹង "Sweet Potatoes” និង "Honey Butter Chips”
សូម្បីតែក្នុងកាហ្វេក៏មានរសជាតិដំឡូងផ្អែមដែរ ហើយបើនិយាយពីម្ហូបតាមដងផ្លូវរបស់ពួកគេវិញគឺទៅដល់ទីណាក៏មិនបាត់របស់សំខាន់មួយនេះដែរ។ ពួកគេមិនត្រឹមតែចូលចិត្តញ៉ាំដំឡូងផ្អែមនេះទេពួកគេក៏ចូលចិត្ត "Honey Butter Chips” ដែរ។ នៅតាមហាងលក់ទំនិញនីមួយៗសឹងតែរកទិញរបស់នេះមិនទាន់ព្រោះមានមនុស្សជាច្រើនតម្រង់ជួរគ្នាទិញតែម្ដង។
៥. បន្ទាប់ពីផឹកស្រា Soju បានពីរកែវ ពួកគេនិយាយច្រើនជាងធម្មតាបើទោះជាម្នាក់នោះអៀនប៉ុណ្ណាក៏ដោយ
បើសិនជាជនជាតិកូរ៉េបបួលអ្នកផឹកស្រា Soju នោះមានន័យថាគេចង់ស្គាល់អ្នកឱ្យច្រើនជាងនេះ ព្រោះពេលជាតិស្រានោះចូលខ្លួនហើយអ្នកនឹងបើកចិត្តនិយាយបានកាន់តែច្រើន។ ជាពិសេសជនជាតិកូរ៉េមិនព្រួយពីរឿងស្រវឹងឡើយព្រោះពួកគេមានវិធីបុរាណជាច្រើនក្នុងការបន្សាបជាតិស្រវឹង។
៦. ពេលទារកសម្រាលមកភ្លាមគេចាត់ទុកថាទារកនោះមានអាយុ១ឆ្នាំភ្លាម
ហេតុដែលពួកគេគិតដូចនេះពីព្រោះអ្វីដែលពួកគេមើលឃើញគឺដោយសារទារកបានរស់នៅក្នុងពោះម្ដាយគេអស់រយៈពេល៩ខែ១០ថ្ងៃដែលសឹងតែនឹងស្មើ១ឆ្នាំទៅហើយ។
៧. Valentine's Day នៅកូរ៉េខុសប្លែកពីប្រទេសផ្សេងៗ
ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ដែលមនុស្សទូទៅចូលរួមប្រារព្ធនិងមានការទិញអំណោយជូនគ្នាទៅវិញទៅមក ប៉ុន្តែនៅកូរ៉េគេជ្រើសយកថ្ងៃទី១៤ នៃខែផ្សេងៗគ្នាដើម្បីប្រារព្ធ Valentine's Day ខុសៗគ្នា។ ឧទាហរណ៍: ថ្ងៃទី១៤ មីនា គេប្រារព្ធបុណ្យ " White Day” ជាថ្ងៃបុណ្យដ៏មានភាពផ្អែមល្ហែមជាងគេ។ នៅថ្ងៃទី ១៤មិថុនា គឺ "Kiss Day” ។ ថ្ងៃទី ១៤ធ្នូ គឺ "Hug Day” និងនៅថ្ងៃទី ១៤ មេសា ជាថ្ងៃដែលកម្សត់ជាងគេគឺ "Black Day” ដែលជាបុណ្យសម្រាប់អ្នកគ្មានគូរ ហើយអ្វីដែលគេញ៉ាំនៅថ្ងៃនោះគឺមីស្រូបដោយទឹកជ្រលក់ពណ៌ខ្មៅ ដែលមានឈ្មោះថា "Jajangmyeon”។
៨. បើសិនជាមានពិធីជប់លៀងនៅផ្ទះរបស់អ្នក អ្នកមិនបាច់បារម្ភពីរឿងសាប៊ូសម្រាប់សម្រាប់សម្អាតទេ
ភ្ញៀវនឹងមកចូលរួមកម្មវិធីជប់លៀងដោយមានជាប់មកជាមួយនូវសាប៊ូសម្រាប់លាងសម្អាតជាអំណោយមកចូលរួម។ នេះជាគំនិតល្អមួយដែលនៅប្រទេសផ្សេងៗគួរយកជាគំរូ៕
ប្រភព៖ Brightside ប្រែសម្រួល៖ Sin Sovannleakhena