៤ចំណុចសំខាន់ៗបណ្ដាលឲ្យអ្នកមិនអាចរកសង្សារបានមួយនឹងគេ
- 2018-06-05 02:25:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ចំណុចសំខាន់ៗបណ្ដាលឲ្យអ្នកមិនអាចរកសង្សារបានមួយនឹងគេ
ចន្លោះមិនឃើញ
តើអ្នកកំពុងសួរខ្លួនឯងថាពេលណាដល់គូរមែនទេ? សំណួរនេះមិនចម្លែកទេ។ អ្នកក៏មិនមែនជាមនុស្សតែម្នាក់នៅក្នុងលោកនេះដែលឧស្សាហ៍សួរសំណួរនេះទៅកាន់ខ្លួនឯងដែរ។ មានហេតុផលមួយចំនួនធំដែលកើតចេញពីខ្លួនអ្នកហើយធ្វើឱ្យអ្នករកគូរមិនទាន់បានយ៉ាងដូចនេះ។
1. អ្នកនៅតែគិតពីសង្សារចាស់: អ្នកព្យាយាមធ្វើដូចជាគ្មានអ្វីកើតឡើងនិងមិនខ្វល់ពីមនុស្សជុំវិញខ្លួនតែពេលនៅស្ងាត់ម្នាក់ឯង, អ្វីដែលវិលវល់នៅក្នុងការគិតរបស់អ្នកគឺអតីតកាលរវាងអ្នកនិងគេ។ ខណៈនោះអ្នកនិងឃើញតែភាពល្អឥតខ្ចោះរបស់គេដែលធ្លាប់មានចំពោះអ្នកប៉ុណ្ណោះ។ ដែលជាហេតុបណ្ដាលឱ្យអ្នកមើលមិនឃើញមនុស្សល្អខំលួចស្រឡាញ់អ្នក។
2. អ្នកចំណាយពេលវេលាច្រើននៅក្នុងបន្ទប់គេង: ការនឿយហត់, អាកាសធាតុអួអាប់, កម្មវិធីទូរទស្សន៍ដ៏គួរឱ្យចាប់អារម្មណ៍, Video Game, ទាំងអស់នេះសុទ្ធតែជាអ្វីដែលធ្វើឱ្យអ្នកមិនចង់ចេញទៅក្រៅធ្វើអ្វីដែលថ្មី។ ត្រូវចាំថាព្រះអង្គម្ចាស់ឬម្ចាស់ក្សត្រិយ៍ដែលអ្នកកំពុងរង់ចាំនឹងមិនមករកអ្នកដោយឯងៗទេ។
3. ខ្ជិលរៀបចំខ្លួនឱ្យបានស្អាតបាត: ការរៀបចំខ្លួនឱ្យមើលទៅមានរបៀបរៀបរយល្អនោះក៏ជារឿងមួយសំខាន់ដែរ។ នេះមិនមែនសំដៅទៅលើការតែងខ្លួននោះទេគឺមានន័យថាការស្លៀកពាក់និងអនាម័យផ្ទាល់ខ្លួនក៏អាចជាផ្នែកមួយនៃទាក់ទងនឹងភាពទាក់ទាញដែរ។
4. តាមគ្រួសារពេក: នៅពេលពេលវេលាមកដល់អ្នករកបានមនុស្សដែលអ្នកគិតថាខ្លួនកំពុងលង់ស្រឡាញ់គេ។ ពេលនោះម៉ាក់របស់អ្នកសួរអ្នកអំពីទម្លាប់និងអត្តចរិតរបស់មនុស្សដែលអ្នកស្រឡាញ់។ ហើយប៉ារបស់អ្នកក៏មកសួរអ្នកអំពីអាជីពរបស់គេ។ បន្ទាប់មកលោកទាំងពីយកទៅពិភាក្សាគ្នា។ ស្រាប់តែលទ្ធផលចេញមកថាមនុស្សដែលកូនស្រឡាញ់នោះមិនល្អគ្រប់គ្រាន់សម្រាប់កូនទេ។ ខណៈពេលដែលអ្នកលង់ស្រឡាញ់មនុស្សម្នាក់ដោយសារចំណុចសំខាន់ណាមួយ, ក្រុមគ្រួសាររបស់អ្នកបែរជាមើលឃើញចំណុចអវិជ្ជមានទៅវិញ។
ប្រភព៖ Brightside ប្រែសម្រួល៖ Sin Sovannleakhena