ឱកាសល្អសម្រាប់អ្នកចង់ទៅលេងនិងស្វែងយល់ពីអេកូទេសចរណ៍នៅឥណ្ឌូណេស៊ី
- 2018-08-02 04:42:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អសម្រាប់អ្នកចង់ទៅលេងនិងស្វែងយល់ពីអេកូទេសចរណ៍នៅឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
អង្គការសកម្មភាពយុវជនកម្ពុជា បានរៀបចំកម្មវិធីមួយដើម្បីឲ្យយុវជនកម្ពុជាមានឱកាសបានសិក្សាស្វែងយល់បន្ថែមពីប្រទេសឥណ្ឌូណេស៊ី ជាពិសេសគឺអេកូទេសចរណ៍ផ្ទាល់តែម្ដង។
កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃទី ១២ដល់១៨កញ្ញា ឆ្នាំ២០១៨ នៅភូមិ “Batu Loceng” តម្លៃចូលរួមគឺ ១៧៥ដុល្លារអាមេរិក មិនបូកបញ្ចូលតម្លៃសំបុត្រយន្តហោះនោះទេ។ គោលបំណងសំខាន់នៅក្នុងកម្មវិធីនេះគឺដើម្បីលើកទឹកចិត្តឲ្យយុវជនទាំងអស់ឲ្យលើកស្ទួយវិស័យអេកូទេសចរណ៍នៅក្នុងតំបន់ រួមទាំងស្វែងយល់បន្ថែមអំពីការដាំដុះបែបធម្មជាតិ (Oganic) និងមានសកម្មភាពផ្សេងៗជាច្រើនទៀត។
សម្រាប់អ្នកដែលចង់ចូលរួមអាចចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥សីហា សម្រាប់តែជនជាតិខ្មែរតែប៉ុណ្ណោះ៕
ប្រភព៖ facebook ប្រែសម្រួល៖ Samedy