ធ្លាប់សាកស្លការីជប៉ុនអត់? រសជាតិឆ្ងាញ់មួយបែបពីការីយើងតើ!
- 2018-09-17 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់សាកស្លការីជប៉ុនអត់? រសជាតិឆ្ងាញ់មួយបែបពីការីយើងតើ!
ចន្លោះមិនឃើញ
សម្លការីគឺជាសម្លដែលពិបាកធ្វើមានគ្រឿងស៊ាំញ៉ាំ ហើយទាល់តែមានពិធីពិសេសៗនៅក្នុងផ្ទះទើបគេជុំគ្នាធ្វើ ដូច្នេះហើយពេលខ្លះទោះជាចង់ញ៉ាំក៏មិនអាចញ៉ាំដោយសារអត់មានអ្នកធ្វើឲ្យ។ ឥលូវនេះមិនចាំបាច់ពិបាករឿងហ្នឹងទៀតទេ នៅ KAKA CURRY មានការីឆ្ងាញ់ដូចអ្នកផ្ទះយើងអ៊ីចឹង។
KAKA CURRY គឺជាហាងលក់ការីដែលទើបនឹងបើកថ្មីថ្មោងនៅទីក្រុងភ្នំពេញ។ វាពិសេសមែនទែនសម្រាប់អ្នកដែលចូលចិត្តញ៉ាំសម្លការី ប៉ុន្តែពិបាករកកន្លែង ឬហាងលក់សម្លការី។ នៅទីនោះមានជាឈុតបាយថ្ងៃត្រង់និងល្ងាចជាមួយនឹងសម្លការីបែបជប៉ុនដ៏ឈ្ងុយឆ្ងាញ់។ ថ្វីបើសម្លការីនៅហាងនេះរាងប្លែកពីសម្លការីខ្មែរបន្តិច ប៉ុន្តែអាចធានាបានថាមិនខកបំណងនោះឡើយ។
មិនមែនមានត្រឹមតែការីប៉ុណ្ណោះទេ អ្នកក៏អាចញ៉ាំអាហារសម្រន់ផ្សេងបាននៅហាងនោះផងដែរ មានដូចជាដំឡូងបំពងជាដើម។
រីឯតម្លៃបាយនិងសម្លការីមួយឈុតត្រឹមតែ $2 និង $3.5 ប៉ុណ្ណោះ!
អ្នកអាចរកពិសាបាននៅ ផ្ទះលេខ៥៣ ផ្លូវ៤៤៦ សង្កាត់ទួលទំពូង ខណ្ឌចម្ការមន៕
អត្ថបទ៖ Som Samdaneath