ស្រីៗ ២ ម៉ឺននាក់ នឹងចូលរួមព្រឹត្តិការណ៍លក់ទំនិញសម្បូរបែប ធំបំផុតនៅកម្ពុជា ចុងឆ្នាំ
- 2018-09-14 08:07:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗ ២ ម៉ឺននាក់ នឹងចូលរួមព្រឹត្តិការណ៍លក់ទំនិញសម្បូរបែប ធំបំផុតនៅកម្ពុជា ចុងឆ្នាំ
ចន្លោះមិនឃើញ
នេះជាដំណឹងល្អបំផុតសម្រាប់ស្រីៗសម័យថ្មីចូលចិត្ត Shopping ទំនិញសម្បូរបែបគ្រប់ប្រភេទ ហើយចង់បាន Discount ដ៏ច្រើននៅចុងឆ្នាំ ព្រោះអីពិព័រណ៍ នារីសម័យថ្មី (Ladies' Fair) នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២២-២៣ ខែធ្នូ ខាងមុខនេះ នៅកោះពេជ្រ ដោយមានលក់សុទ្ធតែផលិតផលសម្រាប់ស្រីៗក្នុងតម្លៃ Discount រហូតដល់ ៨០% ឯណោះ។
Ladies' Fair នឹងមានតាំងបង្ហាញ និងលក់ផលិតផលម៉ាកល្បីៗគ្រប់ប្រភេទទាំងក្នុងស្រុក និងបរទេសប្រមាណជា ៣០០ ស្ដង់ ក្នុងនោះមានផលិតផល៖
អ្នកស្រី ដែក ដារី អ្នកគ្រប់គ្រងក្រុមហ៊ុន 360 Ads Events ដែលសហការរៀបចំពិព័រណ៍ Ladies' Fair ជាមួយវិបសាយ «កញ្ញា» បានឲ្យដឹងថា នេះជាលើកដំបូងបំផុតដែលកម្ពុជាមានពិព័រណ៍ពិសេសបែបនេះសម្រាប់ស្ត្រី ហើយមានផលិតសម្បូរបែបសម្រាប់ស្ត្រីចង់ Shopping ដោយអ្នកស្រីរំពឹងថា ព្រឹត្តិការណ៍ដ៏ធំនេះនឹងមានអ្នកចូលរួមប្រមាណជា ២ ម៉ឺននាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំ។
"Ladies' Fair ធ្វើសម្រាប់ស្រីៗយើងតែម្ដង។ យើងមានផលិតផលគ្រប់ប្រភេទទាំងម៉ាកក្នុងស្រុក និងម៉ាកបរទេស សម្រាប់គាត់...មិនថាស្ត្រីនៅលីវ ស្ត្រីមានគ្រួសារ គាត់នឹងសប្បាយចិត្ត Shopping ក្នុងតម្លៃ Discount ដល់ ៨០%”។
អ្នកស្រីបន្តថា ក្រុមហ៊ុនគ្រឿងសម្អាង ហាងសម្លៀកបំពាក់ ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក និងសម្ភារៈក្នុងផ្ទះ ក្រុមហ៊ុនលក់គ្រឿងសង្ហារិម និងដេគ័រ ក្រុមហ៊ុនលក់ផលិតផលកូនក្មេង ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនជាច្រើនទៀត សុទ្ធតែអាចចូលរួមដាក់លក់ផលិតផលរបស់ខ្លួនក្នុងពិព័រណ៍នេះបានទាំងអស់។
បើក្រុមហ៊ុន ឬអ្នកលក់ចាប់អារម្មណ៍ចង់ចូលរួមដាក់លក់ផលិតផលរបស់ខ្លួនក្នុងពិព័រណ៍ដ៏ធំ និងដំបូងបំផុតនៅកម្ពុជាមួយនេះ សូមទាក់ទងទូរសព្ទលេខ 089 777 670 / 012 302 382 ឬចូលផេកហ្វេសប៊ុក 360 Events៕
អត្ថបទ៖ សុផាត