ទិញឈុតសាច់អាំង១ថែម១ចឹងចាំអង្កាល់ទៀត?
- 2018-11-28 10:13:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញឈុតសាច់អាំង១ថែម១ចឹងចាំអង្កាល់ទៀត?
ចន្លោះមិនឃើញ
ភោជនីយដ្ឋានកូរ៉េមានច្រើនកន្លែងណាស់ ប៉ុន្តែពិបាករកហាងណាដែលមានរសជាតិឆ្ងាញ់ដូចនៅប្រទេសកូរ៉េណាស់មែនទេ? អញ្ចឹងសប្បាយដើរសូមណែនាំហាងកូរ៉េមួយគឺ ភោជនីយដ្ឋានSik Gaek ល្បីថាមានម្ហូបកូរ៉េឆ្ងាញ់ៗដែលចម្អិនដោយចុងភៅជនជាតិកូរ៉េដោយផ្ទាល់។ ម្ហូបណាខ្លះដែលអ្នកបានឃើញតាមរយៈរឿងកូរ៉េ? ធានាថាដឹងតែមាននៅ Sik Gaek តែម្ដងព្រោះថានៅទីនោះមានមុខម្ហូបជាច្រើនមុខ សាច់អាំងកូរ៉េ បាយច្របល់(Bibimbap) អន្ទង់អាំង(Minmul Jangeo Gui) ស៊ុបសាច់ក្រកហេម(Budae Jeongol) ស៊ុបឆ្អឹងជំនីរគោយិុនសិុន(Yeongyang Galbi Tang) ស៊ុបគីមឈី(Kimchi Jjigae) ស៊ុបប្រហិតត្រី(Oden Tang) និងម្ហូបជាច្រើនមុខទៀត។ កន្លែងមានផាសុកភាព មានអនាម័យល្អ ជាពិសេសមានបន្ទប់សម្រាប់ដាច់ៗពីគ្នាដែលងាយស្រួលសម្រាប់អ្នកដែលមកជាក្រុម។
ចាប់បើកពីម៉ោង ១១:០០ ដល់ ម៉ោង ២:០០ និងម៉ោង ៥:០០ ដល់ ម៉ោង ១០:០០យប់
ទីតាំង៖ ផ្ទះលេខ ២៣១ ផ្លូវ ៣៥២ កែងផ្លូវ ៦៣ សង្កាត់បឹងកេងកង១
អត្ថបទ៖ Sey