ត្រឡប់មកម្ដងទៀតជាមួយកម្មវិធីជប់លៀងស្រាបៀរអន្តរជាតិដ៏ធំបំផុត
- 2018-10-26 09:13:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឡប់មកម្ដងទៀតជាមួយកម្មវិធីជប់លៀងស្រាបៀរអន្តរជាតិដ៏ធំបំផុត
ចន្លោះមិនឃើញ
កម្មវិធីជប់លៀង Oktoberfest កម្ពុជា ត្រឡប់មកវិញហើយ! អ្នកនឹងរីករាយជាមួយជម្រើសស្រាបៀជាច្រើន ដូចជាស្រាបៀររបស់អាល្លឺម៉ង់ និងកម្ពុជា ក៏ដូចជាមុខម្ហូបនិងស្រាបៀរបែបអន្តរជាតិ។ ការរៀបចំសម្រាប់កម្មវិធីជប់លៀងស្រាបៀរអន្តរជាតិដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលរៀបចំឡើងដោយសមាគមសភាពាណិជ្ជកម្មអាឡឺម៉ង់។ Oktoberfest គឺជាព្រឹត្តិការណ៍វប្បធម៌តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលជាកន្លែងប្រមូលផ្ដុំទៅដោយ តន្ត្រី អាហារអាឡឺម៉ង់ និងជម្រើសដ៏ពិសេសនៃភេសជ្ជៈសម្រាប់ភាពរីករាយនាចុងសប្តាហ៍។
ក្រៅពីស្រាបៀរអង្គរដែលជាស្រាបៀរឈានមុខគេរបស់ប្រទេសកម្ពុជា Hofbrau របស់ប្រទេសអាឡឺម៉ង់ Hops សិប្បកម្មស្រាបៀរអាល្លឺម៉ង់នៅភ្នំពេញ San Miguel និងCarlsberg នឹងមានផ្ដល់ជូនសម្រាប់ភ្លក្សនៅក្នុងកម្មវិធីនេះ ក៏ដូចជាស្រាបៀរមួយកែវក្នុងចំណោមស្រាបៀរចំណុះ ១ លីត្រ «Maßbier» ដ៏ល្បីល្បាញ។ ក្រៅពីមុខម្ហូប ជ្រូកដុត មាន់អាំងពាក់កណ្តាល ក្រុមហ៊ុន DanMeats និង Hops ក៏មានផ្ដល់ជូននូវម្ហូបអាហារអាស៊ីពិសេសៗ និងអាហារផ្សេងៗទៀតដូចជា សាច់ក្រក Bavarian ជាដើម។ ជាមួយនឹងសំបុត្រចូលរួមតម្លៃត្រឹមតែ ៧ ដុល្លា អ្នកចូលរួមអាចទិញស្រាបៀរនិងអាហារដែលមានចាប់ពីតម្លៃ ៣ ដុល្លារឡើងទៅ។
ទាំងស្រាបៀរក្នុងស្រុក និងស្រាបៀរនាំចូល តន្រ្តី rockn'roll និងតន្ត្រីប្រពៃណីរបស់ Bavarian អាហារអាឡឺម៉ង់និងការកម្សាន្តផ្ទាល់នឹងធ្វើឱ្យកម្មវិធី Oktoberfest កម្ពុជាឆ្នាំ ២០១៨ នៅចុងសប្ដាហ៍ក្លាយជាពិធីជប់លៀងដ៏ធំបំផុតប្រចាំឆ្នាំ!
កម្មវិធី: Oktoberfest កម្ពុជាឆ្នាំ ២០១៨
ពេលវេលា: ថ្ងៃទី ២៦ និង ២៧ ខែ តុលា ចាប់ពីម៉ោង ៥ ល្ងាច
ទីកន្លែង: កោះពេជ្រ (Diamond Island) អគារ A
សំបុត្រ: តម្លៃ $១០ (រួមបញ្ចូល អាហារ និងភេសជ្ជៈតម្លៃ $៣) សំបុត្រអាចទិញបាននៅ La Croisette, Hops Craft Beer Garden, Dan Meats, Monument Books (មហាវិថីព្រះនរោត្តម) និង Metahouse ឬលោកអ្នកអាចទិញបានតាមរយៈ Last2Ticket
អត្ថបទ៖ Sey