ជិះឡានកង់ធំៗចូលព្រៃលេងជាមួយ 4WD Cambodia
- 2016-03-25 05:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិះឡានកង់ធំៗចូលព្រៃលេងជាមួយ 4WD Cambodia
ចន្លោះមិនឃើញ
ដូចជាប្លែកបន្តិចបើនិយាយពីរឿងជិះឡានកង់ធំៗចូលទៅព្រៃជ្រៅ តែនេះជាបទពិសោធន៍ថ្មីមួយ សម្រាប់ប្រិយមិត្តដែលចូលចិត្តបង្កើតសកម្មភាព outdoorប្លែកៗ ពីការដើរលេងកម្សាន្ត។ អ្នកនឹងបានបទពិសោធន៍អ្វីខ្លះពីការចូលរួមជាមួយ 4WD Cambodia Adventure?
លោកព្រំ រស្មី ជាអ្នកបង្កើតក្លឹបនេះឡើង បានប្រាប់ពីគោលបំណងនៃការបង្កើត Club នេះថា លោកមិនមានគោលបំណងអីធំដុំនោះទេ អ្វីដែលធ្វើឡើងនេះគឺគ្រាន់តែចង់ប្រមូល និងបង្កើនមិត្តភាពក្រុមអ្នកចូលចិត្តបើកឡានប្រភេទកង់ធំៗនេះ មកជួបជុំគ្នាដើម្បីស្វែងរកបទពិសោធន៍ថ្មី តាមរយៈការរុករកសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៅប្រទេសខ្មែរយើង។
លោកបន្តថា សកម្មភាពដែលក្រុម 4WD Cambodia Adventure ធ្លាប់បានឆ្លងកាត់កន្លងមក មានដូចជា ការជិះឡានកាត់ភក់ កាត់ទឹក កាត់ដងអូរ និងឡើងភ្នំជាដើម។ បើកបរលើផ្លូវពិបាកៗ ប្រាកដជាមានឧបសគ្គច្រើនហើយ តែវានឹងផ្ដល់កម្លាំងចិត្តដ៏អស្ចារ្យមួយ ពេលដែលយើងសម្រេចការងាររួមគ្នាហើយឆ្ពោះដល់គោលដៅដែលបានកំណត់ នោះ។
អត្ថបទ៖ និតា