Event សប្បាយ​ៗ​ទាំង​៤​សម្រាប់​ល្ងាច​ថ្ងៃ​សុក្រ​នេះ​

  • 2016-06-17 03:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ម៉ោង​៧​ល្ងាច​ដល់​ម៉ោង​១១​យប់​នៅ​Cloud9 Sky bar មាន​ការ​ចាក់​ភ្លេង​Disco ពី​Dj​ Duo ដែល​មាន​ការ​រាំ​រែក​ជជែក​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ​ ការ​ស្លៀកពាក់​ទៅ​តាម​ចំណូល​ចិត្ត​មិន​មាន​ការ​លក់​សំបុត្រ​ទេ គឺ​ចូល​រួម​ដោយ​សេរី​។

អាសយដ្ឋាន​៖​ផ្ទះ​លេខ​៦៨ ផ្លូវ​លេខ​១៣៦ ផ្សារ​កណ្តាល​១

ទំនាក់ទំនង​៖ 023 961 888

ចូល​រួម​ទស្សនា​ការ​ប្រគុំ​តន្រ្តី​ Rock & Roll ពី​ក្រុម​ BATBANGERS​ រយៈ​ពេល​២​ម៉ោង​ពេញ​​ចាប់​ពី​ម៉ោង​៨​ល្ងាច​ដល់​ម៉ោង​១០​:៣០​​យប់​​នៅ Show Box បទ​ពី​ដើម​ចាស់​ៗ​ញាក់​កន្ត្រាក់​អារម្មណ៍​នឹង​ធ្វើ​ឲ្យ​អ្នក​ទប់​ប្រាណ​មិន​ជាប់​ កុំ​ភ្លេច​ដាក់​ស្បែកជើង​ណា​ស្រួល​រាំ​ទៅ​ផង​។​

អាសយដ្ឋាន​៖ ផ្ទះ​លេខ​១១​​ផ្លូវ​លេខ​៣​៣០ ភ្នំពេញ​

ទំនាក់ទំនង​៖017 275 824

មាន​ការ​លេង​ Saxophone​ និង​ចាក់​ភ្លេង​នៅ​ពេល​យប់​ពី​Dj ដល់​ទៅ​៣​នាក់​ សំឡេង​លាន់​កង​រំពង​នៃ​តន្ត្រី​នឹង​អង្រួន​អារម្មណ៍​របស់​អ្នក​ឲ្យ​រាំ​ទល់​ភ្លើង​តែ​ម្តង​​ មិន​សាក​ម្តង​មិន​ដឹង​ទេ​ថា​សប្បាយ​ម៉េច​។​កុំ​ភ្លេច​ទៅ​ចូល​រូម​ទាំង​អស់​គ្នា​ល្ងាច​នេះ​នៅ​ Oskar Club

អាសយដ្ឋាន​៖​ផ្ទះលេខ​១៥៩ ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​

ទំនាក់ទំនង​៖ ​023 215 179

ទទួល​ទាន​អាហារ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់​ជាមួយ​នឹង​ការ​លេង​ហ្គីតា​ពី​Talent ពីរ​រូប​ស្រស់​ស្អាត​​នៅ​ក្នុង​ហាង​Farm To Table ល្ងាច​នេះ​ចាប់​ពី​ម៉ោង​៦ល្ងាច​ដល់​ម៉ោង​៨​យប់។

អាសយដ្ឋាន​៖​ផ្ទះ​លេខ​១៦​ ផ្លូវ​លេខ​៣៦០​ បឹងកេងកង​១​

ទំនាក់ទំនង​៖ 078 899 722