រូបភាពរ៉ូមេនទិច ៥ សន្លឹកធ្វើឲ្យអាល័យកោះស្មាច់

  • 2016-09-26 08:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​ស្មាច់​គឺ​ជា​កោះ​ដាច់​ស្រយាល​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង​ ដែល​ត្រូវ​ចំណាយ​ពេល​ ២០​-៣០​ នាទី​ដើម្បី​ធ្វើ​ដំណើរ​ពី​កោះ​ស្តេច​ទៅ​កាន់​ទីនោះ​តាម​រយៈ​ទូក​។​ ចំណុច​ពិសេស​របស់​កោះ​នេះ​គឺ​ថា​វា​សឹង​តែ​គ្មាន​មនុស្ស​រស់​នៅ​ ខុស​ពី​កោះ​ស្តេច​ដែល​មាន​សហគមន៍​ធំ​មួយ​នៅ​ទី​នោះ​។​

 

ដោយ​សារ​តែ​ភាព​ដាច់​សង្វែង​ និង​មិន​សូវ​មាន​មនុស្ស​រស់​នៅ​ធ្វើ​ឲ្យ​កោះ​នេះ​រក្សា​បាន​ភាព​បរិសុទ្ធ​របស់​វា​ស្ទើ​តែ​ទាំង​ស្រុង​។ វា​បង្កប់​ជា​មួយ​ទេសភាព​ព្រៃ​ពណ៌​បៃតង​ខ្ចី​ រំ​លេច​ដោយ​ផ្ទៃ​សមុទ្រ​ពណ៌​​ខៀវ​ស្រងាត់​ និង​អម​ដោយ​ទេស​ភាព​កោះ​ផ្សេង​ៗ​នោះ​ជុំវិញ​ពេល​យើង​សម្លឹង​មើល​ទៅ​ផ្ទៃ​មហា​សមុទ្រ​ ធ្វើ​ឲ្យ​អ្នក​ទៅ​ដល់​បាត់​អស់​អារម្មណ៍​ម៉ង​សៅ​។​

 

 

 

 

​អ្នក​ដែល​ទៅ​លេង​កម្សាន្ត​នៅ​លើ​កោះ​នោះ​ភាគ​ច្រើន​ជា​អ្នក​ទៅ​លេង​កោះ​ស្តេច​ ដែល​មាន​ប្រជាប្រិយ​ជាង​។​ លោក​អ្នក​មិន​គួរ​មើល​រំលង​កោះ​ស្មាច់​នេះ​ឡើយ​នៅ​ពេល​ដែល​ទៅ​លេង​កោះ​ស្តេច​ព្រោះ​ដើម្បី​កុំ​ឲ្យ​ខាត​ជើង​។​ ជា​ចុង​ក្រោយ​សូម​ផ្តាំ​ទៅ​មិត្ត​អ្នក​អាន​ទាំង​អស់​ថា​សូម​កុំ​បោះ​ចោល​សំរាម​នៅ​ទីនោះ​ប្រសិន​បើ​អ្នក​បាន​ទៅ​ដល់​កោះ​នោះ​ដើម្បី​រក្សា​ភាព​ស្រស់​ស្អាត​នៅ​លើ​កោះ​ឲ្យ​បាន​ជា​និរន្តរ៍​។​

 

​អត្ថបទ​៖ ​Sam​