៦ កន្លែងនៅលើពិភពលោកដែលមិនគួរយកខ្លួនបៀត

  • 2016-10-11 12:03:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោក​យើង​គឺ​ជា​កន្លែង​ដែល​ស្រស់​ គ្រប់​ដណ្តប់​ដោយ​ទេសភាព​ខុសៗ​គ្នា​ទៅ​តាមតំបន់​។​ ប៉ុន្តែ​ទោះបី​ជា​មាន​ភាព​ស្រស់​ស្អាត​យ៉ាង​ក៏​ដោយ​ ក៏​មាន​កន្លែង​ខ្លះ​ដែល​គួរ​ជៀស​វាង​ដើម្បី​ការពារ​ជីវិ​តរបស់​យើង​៖​

 

​១. ​ជ្រលង មរណៈ សហរដ្ឋអាមេរិក​៖​ វា​គឺ​កន្លែង​ក្តៅ​បំផុត​នៅ​ក្នុង​លោក​ដែល​មាន​កម្តៅ​ដល់​ទៅ ​៥៦,៧​ អង្សារ​តាម​ការ​កត់​ត្រា​។ ​អ្នក​អាច​រស់​បាន​តែ ​១៤ ម៉ោង​ប៉ុណ្ណោះ​នៅទីនេះ​ប្រសិន​បើ​គ្មាន​ទឹក​។​

 

២.​ វាល​លំហ​ដា​ណា​ឃីល​ ប្រទេស​អេរីទ្រា​៖ ​ត្រូវ​បាន​គេហៅ​ថានរក​នៅលើ​ផែនដី​ដោយសារ​តែវាមាន​កម្តៅ​រហូត​ដល់​ទៅ ៥០​ អង្សារ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​មានភ្នំភ្លើង​សកម្ម​ជាច្រើន​ ដែល​បញ្ចេញ​ឧស្ម័ន​ពុល​បង្ក​គ្រោះថ្នាក់​ដល់ជីវិត​។​

 

៣. ភ្នំ​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក​៖​ វាមានអាកាស​ធាតុត្រជាក់​ខ្លាំង​រហូត​ដល់ទៅ​ - ៤០​ អង្សារ​ និង​មានល្បឿន​ខ្យល់​រហូត​ដល់​ទៅ ៣២៧ ​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ដែល​អា​ច​ធ្វើឲ្យ​អ្នក​ប៉ើង​ដូច​សំឡី។​

 

​៤. ស៊ីណាបុង​ ប្រទេស​ឥណ្ឌូនេស៊ី៖​ ជា​ភ្នំភ្លើង​ដែលផ្ទុះ​ច្រើន​ដងបំផុត​ក្នុងពេលបច្ចុប្បន្ន​ ហើយ​កម្អែភ្នំភ្លើង​របស់វា​បានបំផ្លាញ​ភូមិ​នៅក្បែរនោះ​ទាំងស្រុង​។ ការ​ផ្ទុះលើក​ចុងក្រោយ​កើតឡើង​កាល​ពី​ខែកុម្ភៈ ឆ្នាំ​ ២០១៦​ នេះ​ដែល​ផ្ទុះ​ឡើង​រហូត​ដល់​កម្ពស់​ជាង ២៥០០​ ម៉ែត្រ។​

៥. កោះពស់​ ប្រទេសប្រេស៊ីល៖​ កោះនេះ​សំបូរ​ទៅដោយ​ពស់ពិសសាហាវៗ​ ហើយវារស់នៅស្ទើរ​គ្រប់ទី​កន្លែង​ដែល​អ្នក​ឈាន​ជើង​ទៅ​ដល់​ស្ទើរគ្រប់​ជំហាន។

 

៦. ប៊ីគីនីអាតូល​ កោះម៉ាសាល៖​ ជាកោះមានទឹកសមុទ្រថ្លាឆ្វង់​ដែល​គ្រោះថ្នាក់​បំផុត​ដោយសារជាតិ​វិទ្យុសកម្ម​ដែល​បញ្ចេញ​ពី​ការ​ធ្វើតេស្តិ៍​គ្រាប់​បែក​បរមាណូ​។​ ប្រជាជន​រស់នៅ​ទីនោះ​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​កន្លែងនេះ​ដោយ​សារ​កម្រិត​ជាតិ​វិទ្យុ​សកម្ម​ខ្ពស់ដែល​អាច​បង្ក​ជា​ជម្ងឺ​មហារីក​។​

 

ប្រភព៖ The Bright Side

 

ប្រែសម្រួល៖ Sam