ពីតន្ត្រីករតូចតាចម្នាក់ក្លាយទៅជាអ្នកដឹកនាំក្រុមតន្ត្រីមួយដ៏ធំ
- 2016-11-22 02:38:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីតន្ត្រីករតូចតាចម្នាក់ក្លាយទៅជាអ្នកដឹកនាំក្រុមតន្ត្រីមួយដ៏ធំ
ចន្លោះមិនឃើញ
ដោយសារតែចំណង់ចំណូលចិត្តខាងផ្នែកសិល្បៈ និងមានដុងចូលចិត្តផ្នែកភ្លេងតន្ត្រីតាំងពីតូចមក លោក ប៊ុន សម្បត្តិ បានចូលរៀននៅសាលាភូមិន្ទវិចិត្រសិល្បៈ តាំងពីឆ្នាំ១៩៩៥ ផ្នែកព្យាណូអស់រយៈពេលដល់ទៅ៧ឆ្នាំ។ ក្រោយមកទៀតលោកក៏បានបន្តទៅរៀននៅប្រទេសហ្វីលីពីន និងប្រទេសស៊ឹងហ្គាពួ។
ក្រោយពីបញ្ចប់ការសិក្សាលោកបានទៅសម្ដែងនៅប្រទេស ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី បារាំង និងប្រទេសអាឡឺម៉ង់។ លោកបន្តទៀតថាការសិក្សានៅប្រទេសក្រៅមិនមែនជារឿងងាយស្រួលនោះទេព្រោះខ្លួនមិនមែនជាជនជាតិដើមដូច្នេះហើយទើបមានការលំបាកទាំងការសិក្សានិងការរស់នៅ មានអ្នកខ្លះឈប់ពាក់កណ្ដាលផ្លូវក៏មាន។
ដោយសារតែការព្យាយាមតស៊ូបែបនោះហើយទើបធ្វើឲ្យលោកបានជោគជ័យដល់សព្វថ្ងៃនេះលោកគឺអ្នកដឹកនាំក្រុមតន្ត្រីដ៏ធំមួយនៅក្នុងស្រុក ដែលមានបម្រើគ្រប់សេវាកម្មដូចជា កម្មវិធីមង្គលការ ខួបកំណើត ជប់លៀង ឡើងផ្ទះជាដើម។
ជាចុងក្រោយលោក បានផ្ដល់ជាសារខ្លីសម្រាប់ជូនដល់យុវវ័យថា ប្រសិនបើស្រឡាញ់ការងារអ្វីមួយសូមកុំបោះបង់ចោលពាក់កណ្ដាលផ្លូវទោះបីជាលំបាកប៉ុណ្ណាក៏ដោយ។ ការព្យាយាមគង់បានសម្រេចនៅថ្ងៃណាមួយ។
ទស្សនាពីសកម្មភាពរបស់ក្រុមតន្ត្រី ខាងក្រោមទាំងអស់គ្នា
សម្រាប់អ្នកដែលមានកម្មវិធីផ្សេងៗដែលត្រូវវង់ភ្លេងតន្ត្រីសម័យសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខៈ 086 455 357/ 012 455 357