សារៈមន្ទីរ3Dនៅសៀមរាប សប្បាយថតរូបកប់
- 2017-01-04 02:10:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារៈមន្ទីរ3Dនៅសៀមរាប សប្បាយថតរូបកប់
ចន្លោះមិនឃើញ
ខេត្តសៀមរាប ត្រូវបានគេស្គាល់ថាជាខេត្តទេសចរណ៍មួយដែលសម្បូរទៅដោយប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិដ៍អស្ចារ្យជាច្រើន។ តែក្រៅពីនេះហើយ ខេត្តមួយនេះក៍មានកន្លែងកម្សាន្តបែបទំនើបៗផងដែរ។ ArtBox គឺជាសារៈមន្ទីរ3D ដែលមានផ្ទាំងរូបភាព3Dជាច្រើន សម្រាប់ឲ្យអ្នកចូលទស្សនាថតរូបលេងឡើងហត់តែម្តង។ លក្ខណៈពិសេសនៃផ្ទាំងរូបភាពទាំងនោះ គឺវាផុសប្រៀបដូចជាបានចូលទៅកម្សាន្តក្នុងទេសភាពប្រឌិតទាំងអស់នោះពិតៗចឹង។ សារៈមន្ទីរArtbox មានទីតាំងនៅឃុំស្វាយដង្គុំ១ ស្រុកសៀមរាប ខេត្តសៀមរាប បើកបម្រើជូនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង១០ព្រឹក រហូតដល់៩យប់។ ចង់ដឹងថាវាអស្ចារ្យប៉ុណ្ណា ទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖
ទំនាក់ទំនង៖ 063 900 600
អត្ថបទ៖ ដាលីន