Sony ចេញមេម៉ូរីកាត ល្បឿនចម្លងលឿនដាច់គេលើពិភពលោក
- 2017-02-23 09:10:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sony ចេញមេម៉ូរីកាត ល្បឿនចម្លងលឿនដាច់គេលើពិភពលោក
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមកពីជប៉ុន Sony ទើបបញ្ចេញមេម៉ូរីកាតដ៏អស្ចារ្យម៉ូដែល SF-G មានសមត្ថភាពផ្ទុកទិន្នន័យដល់ទៅ ១២៨ GB និងល្បឿនចម្លងទិន្នន័យចេញ ចូល ប្រមាណ ៣០០ MB ក្នុងមួយវិនាទី។
មេម៉ូរីកាតខាងលើមានផលិត ៣ ជម្រើស គឺម៉ូដែលអាចផ្ទុកទិន្នន័យ ៣២GB ៦៤GB និង១២៨GB ពួកវាមានល្បឿនចម្លងចូល (Write) ២៩៩MB ក្នុងមួយវិនាទី និងល្បឿនចម្លងចេញ (Read) ៣០០MB ក្នុងមួយវិនាទី។ កាន់តែពិសេស SF-G អាចធន់នឹងទឹក ធន់ការឆក់ចរន្តអគ្គិសនី មិនចាញ់កម្ដៅ ឬត្រជាក់ ហើយមានបច្ចេកវិទ្យាជួយរក្សា និងទាញយកវិញនូវទិន្នន័យឲ្យមានសុវត្ថិភាព។
ដោយឡែកចំពោះតម្លៃ Sony មិនទាន់បង្ហាញនោះទេ តែបង្ហើបឲ្យដឹងថាមេម៉ូរីកាតប្រភេទនេះនឹងមានវត្តមានលើទីផ្សារចាប់ពីចុងមិនា ឬដើមខែមេសា ២០១៧ នេះ៕
ប្រភព៖ petapixel
ប្រែសម្រួល៖ រដ្ឋ