ផ្ទះលំហែកាយនៅជើងភ្នំ លាក់ខ្លួនលើទឹកដីកំពត
- 2017-03-01 02:17:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទះលំហែកាយនៅជើងភ្នំ លាក់ខ្លួនលើទឹកដីកំពត
ចន្លោះមិនឃើញ
បើនិយាយពីទេសភាពនៅខេត្តកំពត យើងទាំងអស់គ្នាប្រាកដជានឹកឃើញដល់ដងព្រែកកំពត ដែលយើងអាចជិះទូកលេងកម្សាន្តមើលថ្ងៃលិច និងមើលអំពិលអំពែក ជាក់ស្តែងមានកន្លែងស្អាតៗជាច្រើនទៀត ជាពិសេសនោះ នៅតាម Resort នីមួយៗលើទឹកដីកំពត។ ថ្ងៃនេះចង់ឱ្យអ្នកទាំងអស់គ្នា ងាកមកមើលសម្រស់ Starling Ridge Plantation Resort ដែលមានទីតាំងនៅតំបន់ភ្នំកូនសត្វ ស្ថិតនៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតវិញម្តង។
កន្លែងនេះជារមណីយដ្ឋានបែបធម្មជាតិ សាងសង់ជាផ្ទះលំហែនៅលើជើងភ្នំ មានអាងហែលទឹក ចំការម្រេច រួមទាំងទេសភាពចុះអ័ព្ទនាពេលព្រឹកនៅពេលដែលមានអាកាសធាតុត្រជាក់។
ចង់ដឹងថាទីតាំងនេះស្រស់ស្អាតយ៉ាងណា សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖
អាសយដ្នាន ៖ 1331 Road, District Othom, Konsat Tekchou, Cambodia.
លេខទូរស័ព្ទ ៖ 089 338 555
ប្រភព: Starlingridge
អត្ថបទ ៖ ដានី