ខ្សែរ៉តប៊ូស្រា វែងជាងគេបំផុតនៅកម្ពុជា ធ្វើឲ្យអ្នកជិះរន្ធត់ រំភើបរីករាយខ្លាំង
- 2017-03-02 05:30:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែរ៉តប៊ូស្រា វែងជាងគេបំផុតនៅកម្ពុជា ធ្វើឲ្យអ្នកជិះរន្ធត់ រំភើបរីករាយខ្លាំង
ចន្លោះមិនឃើញ
ខ្សែរ៉តនៅរមណីយដ្ឋានប៊ូស្រា ជាខ្សែរ៉តដែលវែងជាងគេបំផុតនៅប្រទេសកម្ពុជា និងជាខ្សែរ៉តខ្ពស់ជាងគេបំផុតមួយនៅអាស៊ី ដែលធ្វើឲ្យអ្នកជិះកម្សាន្ត ទទួលបានអារម្មណ៍ភ័យរន្ធត់ លាយឡំនឹងអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង។
ខ្សែរ៉តនេះ តផ្ជាប់ដើមឈើ៩ដើម មានខ្សែ៦ ស្ពានយោលលើអាកាសកម្ពស់ជាង៣០ម៉ែត្រ១ និងមានខ្សែភ្លោះ (Honey Moon Zipline) ផងដែរ។ ជាធម្មតា ភ្ញៀវអាចជិះគ្នាច្រើនបំផុតម្តងបាន ៩នាក់ លេងរយៈពេលប្រហែល២ម៉ោង ប៉ុន្តែបើគ្នាតិចជាងនេះ និងត្រូវប្រើពេលតិចជាងទៅតាមហ្នឹងដែរ។ ខ្សែរ៉តប៊ូស្រា សាងសង់ឡើងដោយវិស្វករបរទេស ខណៈដែលក្រុមហ៊ុនមានបទពិសោធន៍ជាង២៥ឆ្នាំ ហើយភ្ញៀវដែលមកលេងកម្សាន្តគឺ ធានាសុវត្ថិភាព១០០%។
ខ្សែរ៉ត Mayura Zipline នៅទឹកជ្រោះប៊ូស្រា ស្ថិតនៅស្រុកពេជ្រាដា មានចម្ងាយ៣៨គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈដែលបច្ចុប្បន្នផ្លូវធ្វើដំណើរទៅទីនោះគឺល្អស្អាត ដោយក្រាលកៅស៊ូសុទ្ធតែម្តង បើជិះរថយន្តចំណាយពេលមិនដល់១ម៉ោងនោះទេ៕
អត្ថបទ៖ វិន ជីវ័ន្ត