ឡូយណាស់! ផ្លូវទៅដាក់ដាំ ព្រំដែនវៀតណាម ស្អាតមិនចាញ់នៅអ៊ឺរ៉ុប
- 2017-03-04 03:35:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយណាស់! ផ្លូវទៅដាក់ដាំ ព្រំដែនវៀតណាម ស្អាតមិនចាញ់នៅអ៊ឺរ៉ុប
ចន្លោះមិនឃើញ
ធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឆ្ពោះទៅឃុំដាក់ដាំ ស្រុកអូររាំង រហូតដល់ទល់ដែនប្រទេសវៀតណាម ចម្ងាយផ្លូវប្រហែល ៣០គីឡូម៉ែត្រ លោកអ្នកនឹងឃើញមានទេសភាពដ៏ស្រស់ត្រកាល ប្រៀបដូចជានៅបណ្ដាប្រទេសអភិវឌ្ឍយ៉ាងដូច្នោះដែរ។
https://www.youtube.com/watch?v=wqrklPZ8gS4
ជាមួយនឹងអាកាសធាតុត្រជាក់នៅតំបន់ឥ្ឍសានខេត្តមណ្ឌលគិរី ផ្លូវទៅដាក់ដាំ ក្រាលដោយកៅស៊ូ ស្អាត ខណៈតាមផ្លូវមានឡើងភ្នំចុះភ្នំ ផ្លូវមានរៀងអក្សរ N បត់បែន ថែមទាំងមានដើមឈើតូចធំអមសងខាងផ្លូវ ជាពិសេសគឺមានដើមស្រល់ដុះលើភ្នំ និងមានស្មៅលើភ្នំពណ៌មាសទៀតនោះ ធ្វើឲ្យអ្នកស្ទើរតែមិនជឿថា ជាដែនដីរបស់ដូនតាខ្មែរយើងឡើយ។
ភ្ញៀវទេសចរភាគច្រើន ពុំសូវបានទៅដល់តំបន់នេះទេ ប៉ុន្តែតាមពិតតំបន់នេះ គឺជាទីកន្លែងដែលមានទេសភាពស្រស់ស្អាតបំផុត ដោយមានទេសភាពដងផ្លូវ ព្រៃព្រឹក្សា និងអាចមើលទេសភាពថ្ងៃរះ ថ្ងៃលិចដ៏ស្អាតប្លែកគេនៅតំបន់ដាក់ដាំទៀតផង៕
អត្ថបទ៖ វិន ជីវ័ន្ត