វីដេអូបើកប្រអប់ Limited Edition High Speed Pack កាមេរ៉ា Sony a6500 ឃើញហើយចង់បានហ្មង!
- 2017-03-09 03:16:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូបើកប្រអប់ Limited Edition High Speed Pack កាមេរ៉ា Sony a6500 ឃើញហើយចង់បានហ្មង!
ចន្លោះមិនឃើញ
Sony បានបញ្ចេញ A6500 លើទីផ្សារក្នុងស្រុកថ្មីៗនេះដែលជាកាមេរ៉ាប្រភេទ APS-C E-mount mirrorless (Crop Sensor) មានរូបរាងតូច ប៉ុន្តែសមត្ថភាពខ្លាំងជាងកាមេរ៉ា DSLR មួយចំនួន ដែលមានបំពាក់បច្ចេកវិទ្យាចាប់រូបភាព និងវីដេអូយ៉ាងពិសេស។
លក្ខណៈទូទៅលើកាមេរ៉ា Sony A6500៖
ទស្សនាវីដេអូបើកប្រអប់នៅខាងក្រោមនេះ
https://www.youtube.com/watch?v=1d7XK6PKlds
បន្ថែមលើនេះ A6500 បំពាក់ Sensor អាចចាប់រូបភាព ២៤,២ មេហ្គាភិចសែល ប្រភេទ Exmor CMOS APS-C អាចចាប់រូបភាពបាន ១១ សន្លឹកក្នុងមួយវិនាទីនិង ៨ សន្លឹកក្នុងមួយវិនាទីពេលប្រើ Live View ប្រើ Viewfinder អេឡិចត្រូនិក (EVF) មានចំណុចចាប់រូបភាពស្វ័យប្រវត្ត ៤២៥ គ្រាប់ (425 AF) កម្រិត ISO ចន្លោះពី 100 ទៅ 25600 ហើយអាចឡើងដល់ ៥១ ២០០ (expanded ISO) បំពាក់អេក្រង់ LCD Touch screen មានមុខងារថតរូបមិនលាន់សំឡេង Shutter (releases the shutter without a sound) ឯតួខ្លួនផលិតពីសារធាតុអាលុយមីញ៉ូម អាចថតវីដេអូក្នុងកម្រិត 4K ជាមួយល្បឿន 120fps ហើយអាចដករូបកម្រិត 8MP ចេញពីវីដេអូនោះ និង 2MP សម្រាប់ Full-HD ពេលមានថ្មពេញ អាចចាប់រូប ៣១០ សន្លឹក ប្រើជាមួយ Viewfinder និង ៣៥០ សន្នឹក ប្រើជាមួួយអេក្រង់ LCD (CIPA standard)៕
អត្ថបទ៖ រក្សា