កន្លែងសម្រាកកាយសម្រួលចិត្ត ជាមួយធម្មជាតិជាប់ដងព្រែកកំពត
- 2017-03-17 08:49:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងសម្រាកកាយសម្រួលចិត្ត ជាមួយធម្មជាតិជាប់ដងព្រែកកំពត
ចន្លោះមិនឃើញ
បឹងហ្គាឡូធម្មជាតិ Natural Bungalows Restaurant&Bar មានទីតាំងស្ថិតនៅក្បែរស្ពានថ្ម ជាប់ដងព្រែកកំពត មានទេសភាពស្រស់ស្អាតហើយស្ងប់ស្ងាត់ និងមានខ្យល់អាកាសស្រស់ថ្លាពីជំនោរធម្មជាតិ។
បើនៅថ្ងៃចុងសប្ដាហ៍មិនទាន់់ដឹងថាទៅណាទេនោះ លោកអ្នកអាចសាកនាំក្រុមគ្រួសារទៅលំហែកម្សាន្តនៅបឹងហ្គាឡូធម្មជាតិខេត្តកំពតនេះបាន។
នៅលើឆ្នេរខ្សាច់សក្បោះជាប់បឹងហ្គាឡូនេះ អ្នកអាចគយគន់ទេសភាពព្រែកកំពត ដៃសមុទ្រ និងថ្ងៃលិចបានយ៉ាងស្រស់ស្អាត។
នៅទីនេះ អ្នកអាចជួលកង់ ម៉ូតូជិះកម្សាន្តនៅពេលថ្ងៃ ជិះទូកមើលអំពិលអំពែកនាពេលល្ងាច និងដើរលេងផ្សាររាត្រី ឬទទួលទានអាហារគ្រឿងសមុទ្រនាពេលរាត្រីបាន ដោយធ្វើដំណើរត្រឹមតែ១០នាទីតែប៉ុណ្ណោះ ទៅកាន់ទីប្រជុំជន។