ចង់គេងស្កប់ពេលយប់ត្រូវចេះរើសអាហារញ៉ាំ
- 2017-03-18 02:37:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់គេងស្កប់ពេលយប់ត្រូវចេះរើសអាហារញ៉ាំ
ចន្លោះមិនឃើញ
ការគេងឲ្យស្កប់គឺវាសំខាន់បំផុតសម្រាប់សុខភាព ប៉ុន្តែយើងពេលខ្លះក៏មិនបានដឹងពីការជ្រើសរើសអាហារដល់ពេលដែលញ៉ាំទៅវាបណ្តាលឲ្យមានការរំខានដល់ពេលគេង។ វាជារឿងធម្មតាទេឲ្យតែគេងមិនបានគ្រប់គ្រាន់ឫ ស្កប់នោះពេលភ្ញាក់ឡើងច្បាស់ជាមានអារម្មណ៍មិនល្អ មួរម៉ៅ អស់កម្លាំងទាំងពីព្រឹកដល់យប់ហ្មង។ អាហារខាងក្រោមទាំងនេះជាអាហារដែលអ្នកគួរញ៉ាំ និងមិនគួរញ៉ាំមុនពេលគេង ៖
- អាហារដែលមិនគួរញ៉ាំមុនគេង៖
១ ប៊ឺហ្គ័រឈីសជាមួយសាប់បេខិន
ម្ហូប Fast Food មិនត្រឹមតែផ្តល់ផលអាក្រក់ដល់សុខភាពនោះទេ វាប៉ះពាល់ខ្លាំងដល់ការគេងទៀតផង ណាមួយសាច់បេខិនដែលនៅក្នុងប៊ឺហ្គ័រនោះមានផ្ទុកនូវសារជាតិខូលេស្តូរ៉លច្រើនដែលបង្កឲ្យមានជាតិអាស៊ីតក្នុងក្រពះ និងប៉ះពាល់ដល់ចលនាបេះដូង។
២ ស្រា
ពេលដែលផឹកស្រានៅពេលយប់ធ្វើឲ្យមានការនោមញឹកញាប់ និងបណ្តាលឲ្យអ្នកភ្ញាក់កណ្តាលអាធ្រាតរំខានដល់ការគេង ណាមួយវាធ្វើឲ្យអ្នកស្រមុកពេលគេងទៀតផង។
៣ សូកូឡា
នៅក្នុងសូកូឡាមានសារជាតិកាហ្វអ៊ីន និងកាកាវច្រើនដែលឲ្យចលនាបេះដូងដើរញាប់ និងរញោចខ្លាំងប្រព័ន្ទសសៃប្រសាទដែលបណ្តាលឲ្យមានការរំខានដល់ការគេងខ្ពស់។
៤ សាច់មាន់
ដោយសារសារជាតិប្រតេអ៊ីនច្រើននៅក្នុងសាច់មាន់ធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការកាន់តែយូរ ដូច្នេះហើយដល់ពេលដែលអ្នកគេងក្រពះរបស់អ្នកបែរជាកំពុងរំលាយសាច់មាន់នោះទៅវិញដែលបណ្តាលឲ្យអ្នកគេងមិនលក់។
៥ រសជាតិហិរ
អ្នកមិនគួរបរិភោគអាហារដែលមានរសជាតិហិរ ឫ បន្ថែមម្ទេសចូលអាហារដែលអ្នកញ៉ាំនោះទេ ព្រោះវាធ្វើឲ្យបេះដូងរបស់អ្នកដើរញាប់ខ្លាំងដែលជាបញ្ហាធ្វើឲ្យការគេងមិនស្កប់ឫ គេងមិនលក់តែម្តង។
-អាហារដែលគួរញ៉ាំមុនគេង៖
១ ផ្លែចេក
ដោយសារវាមានផ្ទុកនូវសារជាតិកាល់ស្យូមនិងម៉ាញ៉េស្យូមច្រើនវាជួយបង្កើននូវកោសិកាសាច់ដុំថ្មី និងធ្វើឲ្យអ្នកគេងលក់កាន់តែស្រួល។
២ ទឹកដោះគោ
សារជាតិអាម៉ីណូអាស៊ីតដែលមាននៅក្នុងទឹកដោះគោជួយសម្រួលឲ្យការគេងមានភាពស្ងប់ល្អ។
៣ អង្ករផ្កាម្លីះ
វាជួយកាត់បន្ថយសារជាតិគ្លុយកូសនៅក្នុងសសៃឈាម និងបង្កើនគុណភាពនៃការគេងរបស់អ្នកទៀតផង។
៤ ផ្លែឈឺរី
សារជាតិដែលមានផ្ទុកនៅក្នុងផ្លែឈឺរីជួយគ្រប់គ្រងប្រព័ន្ធរាងកាយមនុស្សបានល្អ ដែលជួយធ្វើឲ្យការគេងបានស្កប់ស្រួល។
បកប្រែ៖ បញ្ញា