វិធីងាយៗសំរាប់អ្នកជួបបញ្ហាក្លៀកខ្មៅ
- 2017-03-23 01:52:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗសំរាប់អ្នកជួបបញ្ហាក្លៀកខ្មៅ
ចន្លោះមិនឃើញ
អត់មានជំនឿចិត្តពេលលើកដៃ ឬពាក់អាវវាលក្លៀកព្រោះក្លៀកខ្មៅមែនហ្អេ៎? Sabay ដើរមានវិធីសាស្ត្រងាយៗសម្រាប់ដោះស្រាយបញ្ហាក្លៀកខ្មៅហើយអស់លុយតិចបំផុត។
វិធីទី១:
យកប្រទាលកន្ទុយក្រពើមកចិតយកតែសាច់ខាងក្នុងជាចំណិតស្តើងៗបន្ទាប់មកយើងយកមកបិទលើក្លៀកខ្មៅរបស់អ្នក រូចទុកចោលប្រហែល១៥-៣០នាទីហើយសំអាតជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ ធ្វើបែបនេះរយៈពេល ២-៣ដង ក្នុងមួយសបា្តហ៏អ្នកនឹងឃើញលទ្ធផល។
វិធីទី២: គ្រឿងផ្សំ: ល្មៀតម៉ត់ (១ស្លាបព្រាកាហ្វេ) ស្ករស (៣ស្លាបព្រាកាហ្វេ) ក្រូចឆ្មា(១-២ចំណិត)
វិធីធ្វើ: យកគ្រឿងផ្សំខាងលើទាំងអស់មកលាយក្នុងកូនចានចងឹ្កះតែមួយរួចយើងចាប់ផ្តើមលាយវាចូលគ្នាអោយសព្វបន្ទាប់មកយើងយកញីថ្នមៗលើក្លៀករបស់អ្នក រួចទុកប្រហែល១៥-៣០នាទីចាំសំអាតជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ អ្នកទាំងអស់គ្នាគួរតែធ្វើបែបនេះរយៈពេល២ដងក្នុងមួយសបា្តហ៏ដើម្បីទទួលបានលទ្ធផលលឿន។
ប្រភព: fashionandbeautyandme
អត្តបទ:Mary Seng