កន្លែងសម្រាកវិស្សមកាល ជាប់ឆ្នេរសមុទ្រផ្កាថ្ម ជិតបូកគោ
- 2017-03-29 06:52:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងសម្រាកវិស្សមកាល ជាប់ឆ្នេរសមុទ្រផ្កាថ្ម ជិតបូកគោ
ចន្លោះមិនឃើញ
អាកាសធាតុក្តៅបែបនេះ មានន័យថាពិធីបុណ្យចូលឆ្នាំខ្មែរក៏ជិតឈានមកដល់ហើយ ដូច្នេះប្រិយមិត្តប្រាកដជាមានគម្រោងដើរកម្សាន្តលំហែរកាយជាមួយក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ខ្លួនជាក់ជាមិនខាន។
ថ្ងៃនេះ សប្បាយដើរសូមណែនាំ រមណីយដ្ឋានឆ្នេរសមុទ្រផ្កាថ្ម Nataya ដែលខ្យល់អាកាសត្រជាក់ចិត្ត ពីជំនោរសមុទ្រ ជាមួយទីធ្លាធំ ហ៊ុំមព័ន្ទដោយធម្មជាតិដ៏ស្រស់បំព្រង ព្រមទាំងមានអាងហែលទឹកជាប់មាត់សមុទ្រទៀតផង។
Nataya ជាទីកន្លែងកម្សាន្តមួយ ដែលមានបរិយាកាស ទាក់ទាញ សម្រាប់អ្នកចង់បន្ធូរអារម្មណ៍ ក្នុងពេលវិស្សមកាល ចំណែកឯកន្លែងស្នាក់នៅ ក៏មានផាសុខភាព ហើយស្ងប់ស្ងាត់ជាមួយខ្យល់ត្រជាក់ បូកផ្សំជាមួយសូរសំលេងរលកសមុទ្រប៉ះជាមួយនិងឆ្នេរសមុទ្រទៀតនោះ អ្នកនឹងមានអារម្មណ៍ថាមិនចង់ត្រលប់មកផ្ទះវិញ៕
អាសយដ្ឋាន ៖ Prek Ampil Village, Koh Tauch Commune , Toeuk Chhou District , Kampot, Hwy 3
លេខទំនាក់ទំនង ៖ 088 402 8944
អត្ថបទ ៖ សុភា