តើគួរជិះឡានក្រុងឬក៏ជិះយន្តហោះបើចង់ទៅលេងសៀមរាប...?
- 2017-03-30 04:40:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើគួរជិះឡានក្រុងឬក៏ជិះយន្តហោះបើចង់ទៅលេងសៀមរាប...?
ចន្លោះមិនឃើញ
ពិធីមហាសង្ក្រាន្តឆ្នាំថ្មីខិតជិតមកដល់ហើយ មានគម្រោងថានឹងទៅលេងខេត្តសៀមរាប ដើម្បីចូលរួមព្រឹត្តិការ អង្គរសង្ក្រាន្តឆ្នាំ២០១៧នេះទេ។ ដំណើរកម្សាន្តម្ដងៗពិបាកជាងគេគឺការជ្រើសរើសមធ្យោបាយធ្វើដំណើរ មិនដឹងថាគួរធ្វើដំណើរដោយរបៀបណាដែលមានភាពងាយស្រួល ចំណាយថវិកាតិច និងប្រើរយៈខ្លី។ ប្រសិនបើអ្នកដែលមិនចង់ប្រើប្រាស់រថយន្តផ្ទាល់ខ្លួន សប្បាយដើរមានយោបល់ខ្លះចង់ចែករំលែកទៅអ្នកទាំងអស់គ្នាដែលអាចជ្រើសរើសបានមានដូចជា ៖
១.មធ្យោបាយធ្វើដំណើរតាមឡានក្រុង
ការជ្រើសរើសឡានក្រុងជាមធ្យោបាយធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាបដែលអាចកាត់បន្ថយការចំណាយតិចជាងប្រើ មធ្យោបាយផ្ទាល់ខ្លួន។ ប៉ុន្តែអ្នកត្រូវប្រាកដថាថ្ងៃចាកចេញអោយបានច្បាស់លាស់។ ពីព្រោះចាំបាច់អ្នកត្រូវការកក់សំបុត្រឡានក្រុងអោយបានមុនពីចន្លោះ ២អាទិត្យ ទៅ ១ខែ បើមិនអញ្ចឹងទេអាចនឹងគ្មានកៅអីអង្គុយក៏ថាបាន។ សម្រាប់រថយន្តក្រុងខ្លះយើងក៏អាចធ្វើដំណើរនៅពេលយប់ដែលមានកន្លែងសម្រាប់គេង មានអាហារសម្រន់ និងមានបន្ទប់ទឹក ដែលមានភាពងាយស្រួលដល់អ្នកធ្វើដំណើរ ។ អ្នកអាចជ្រើសរើសជាប្រភេទឡាន VIP ឬក៏ឡានធម្មតាទៅតាមតម្លៃ។
Giant Ibis Transport # ៧, ផ្លូវ ១០៦,សង្កាត់វត្តភ្នំ,ខណ្ឌដូនពេញ,ភ្នំពេញ
លេខទូរសព្ទ័ 023 999 333 / 095 777 808
Mekong Express #2020,ផ្លូវលេខ៥ សង្កាត់ទួលសង្កែ,ខណ្ឌឫស្សីកែវ,ភ្នំពេញ Phone: (+855) 12 78 78 39 - 098 833 399 - 023 426 425 Email: info@catmekongexpress.com\pp2@catmekongexpress.com Website: catmekongexpress.com
Mekong Express VIP
កាពីតូល Capitolមានទីតាំងផ្ទះលេខ14AE0,ផ្លូវ 182,សង្កាត់បឹងព្រលឹត,ខណ្ឌ៧មករា,ភ្នំពេញ ទូរសព្ទ័ : (855)23- 217 627 , 012 404 650
២.ការជ្រើសរើសមធ្យោបាយតាមយន្តហោះ
ប្រសិនបើអ្នកមិនចង់ចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរ អ្នកគួរតែជ្រើសរើសយកមធ្យោបាយតាមការហោះហើរ ដែលចំណាយពេលវេលាប្រហែលពី២០នាទីទៅ៤០នាទី ប៉ុណ្ណោះ ប៉ុន្តែត្រូវចំណាយថវិកាច្រើនបន្តិច។ ការធ្វើដំណើរតាមអាកាសអាចមានសុវត្ថិភាពខ្ពស់ជាងការធ្វើដំណើរតាមផ្លូវគោក។ តែអ្នកក៏ត្រូវតែកក់សំបុត្រជាមុនដូចគ្នា។
Cambodia Angkor Air ដែលមានជើងហោះហើរទៅមកញឹកញាប់ Headquarters: House 206A, Preah Norodom Boulevard, Phnom Penh city Cambodia។
Singapore Airlines គឺមានប្រជាប្រិយភាពខ្លាំងក្នុងការហោះហើរពីភ្នំពេញទៅសៀមរាប។ www.singaporeair.com
ប្រភពពី៖ tripadvisor
អត្ថបទ៖ចាន់វុត្ថា