នរណាគេថា កោះកុងគ្មានកន្លែងដើរលេង???
- 2017-04-04 03:02:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាគេថា កោះកុងគ្មានកន្លែងដើរលេង???
ចន្លោះមិនឃើញ
រដូវក្ដៅចូលមកដល់ហើយ ប្រិយមិត្តប្រាកដជាស្វែងរកកន្លែងដែលមានខ្យល់ត្រជាក់ ជាមួយនិងទស្សនីយភាពព្រៃព្រឹក្សា តាមមាត់ព្រែកហើយមែនទេ។ ដូច្នេះសប្បាយដើរសូមណែនាំ អោយស្គាល់ ផ្ទះសំណាក់អណ្តែតតាម មាត់ព្រែកតាតៃ ស្ថិតនៅក្នុងខេត្ត កោះកុងដែលមនុស្សគ្រប់គ្នា សរសើរអំពី សម្រស់ធម្មជាតិនៅទីនោះ។ 4 Rivers Floating Lodge គឺជាផ្ទះសំណាក់អណ្តែតតាម មាត់ព្រែកតាតៃ ដែលអាចធ្វើអោយប្រិយមិត្ត ទទួលបានអារម្មណ៍ប្លែកពីមុនមកព្រោះតែការតុបតែង លាយលំជាមួយធម្មជាតិនៃ ព្រៃកោងកាងផងដែរ។ ចំណែកឯតំលៃក្នុងការស្នាក់នៅវិញ គឺ ១យប់ តំលៃ ប្រហែលចន្លោះពី ១៨៧$ ទៅ២៦០$។
លេខទំនាក់ទំនង ៖ +855 (23) 21 73 74
អត្ថបទ៖ សុភា