Bora Boraកោះរ៉ូមែនទិចជាងគេលើពិភពលោក
- 2017-04-06 02:05:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bora Boraកោះរ៉ូមែនទិចជាងគេលើពិភពលោក
ចន្លោះមិនឃើញ
កោះ Bora Bora (បូរ៉ា បូរ៉ា) មានទីតាំងស្ថិតនៅក្នុងប្រទេសបារាំង ត្រូវបានគេស្គាល់ថាជាទីកន្លែងដ៏រ៉ូមែនទិចមួយ ដែលល្អឥតខ្ចោះសម្រាប់គូស្នេហ៍ ។ ទឹកសមុទ្រថ្លាដូចកញ្ចក់មើលឃើញដល់បាត ខ្សាច់សម៉ត់ល្អ មានទាំងភ្នំបែបធម្មជាតិ ការស្នាក់នៅលក្ខណៈជាបឹងហ្គាឡូ អមដោយម្ហូបអាហារច្រើនចម្រុះមុខ។
មានសកម្មភាពកម្សាន្តជាច្រើនដែលអ្នកអាចធ្វើបាននៅទីនេះ ដូចជា ជិះនាវា ឬទូកកម្សាន្តលើផ្ទៃទឹកសមុទ្រពណ៌ខៀវ មុជទឹកក្រោមបាតសមុទ្រទស្សនាត្រីចម្រុះពណ៌ ជិះសេះ ឡើងភ្នំ ជិះស្គីលើទឹក ជិះHelicopterទស្សនាទិដ្ឋភាពកោះ…។ ប៉ុន្តែការចំណាយលើកោះBora Boraគឺរៀងថ្លៃបន្តិច ដោយសណ្ឋាគារនៅទីនោះ មានតម្លៃចាប់ពី៤00$ ទៅ ២០០០$ ក្នុងមួយយប់។
មើលទេសភាពខាងក្រោមនេះហើយដឹងតែចង់ទៅលេងតែម្ដង!
អត្ថបទ: ដាលីន