តោះទៅមើលរោងកុន នៅខេត្តសៀមរាបមើលយ៉ាងម៉េចដែរ !
- 2017-06-09 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះទៅមើលរោងកុន នៅខេត្តសៀមរាបមើលយ៉ាងម៉េចដែរ !
ចន្លោះមិនឃើញ
ខេត្តសៀមរាបដែល ល្បីល្បាញដោយសារបេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្ត ដែលជាសម្បត្តិ វប្បធម៌ដ៏អស្ចារ្យនោះ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិជាច្រើន ដើម្បីមកទស្សនា ប្រាសាទបុរាណដ៏ វិចិត្រនេះ ប៉ុន្តែសៀមរាប ក៏មានកន្លែងជាច្រើនទៀត ដែលគួរឱ្យចាប់អារម្មណ៍ ដែលអាចឱ្យភ្ញៀវទេសចរណ៍កម្សាន្តសប្បាយរីករាយបាន។ រោងភាពយន្តសៀមរាបជាមួយនិងទីតាំងមានផាសុកភាព ដែលអាចឱ្យប្រិយមិត្តបន្ទូរ អារម្មណ៍បាន ជាមួយគូរស្នេហ៍ មិត្តភ័ក្ដិ និងក្រុមគ្រួសារ ដែលអាចជួលបន្ទប់ធំ ដាចដោយឡែកពីគេ ដែលបន្ទប់អាច ដាក់បាន មនុស្សរហូតដល់ទៅ 10នាក់ ជាមួយនឹង ភាពយន្តជាង ១០០០រឿងអាចឱ្យ ប្រិយមិត្តសប្បាយ ក្នុងការទស្សនាជាមិនខាន។
អាសយដ្ឋាន៖ Second Floor, Angkor Trade Center, Siem Reap, Cambodia
លេខទំនាក់ទំនង៖+855 17 799 809
ប្រភព៖ TripAdvisor ប្រែសម្រួល៖ sophea kheang