តាដាសច្ចំ រមណីយដ្ឋានទឹកជ្រោះធម្មជាតដែលអ្នកមិនគួររំលងពេលទៅលេងនៅខេត្តកំពត
- 2017-06-21 07:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាដាសច្ចំ រមណីយដ្ឋានទឹកជ្រោះធម្មជាតដែលអ្នកមិនគួររំលងពេលទៅលេងនៅខេត្តកំពត
ចន្លោះមិនឃើញ
កំពតជាខេត្តស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជាហើយក៏ជាប់នឹងសមុទ្រផងដែរ។ បើនិយាយពីខេត្តនោះវិញក៏សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើនផងដែរ។ អញ្ចឹងថ្ងៃនេះ សប្បាយដើរនឹងណែនាំរមណីយដ្ឋានធម្មជាតិមួយដែលមានឈ្មោះថា«ទឹកជ្រោះតាដាសច្ចំ» ដែលជារមណីយដ្ឋានកម្សាន្តធម្មជាតិដ៏ពេញនិយមមួយនៅក្នុងខេត្តកំពត។ នៅទីនោះអ្នកអាចរីករាយនឹងការហែលទឹកជ្រោះដ៏ត្រជាក់ដែលធ្លាក់ពីលើកំពូលភ្នំ វាពិតជាកន្លែងដ៏ល្អសម្រាប់អ្នកសម្រាកកម្សាន្តជាមួយនឹងធម្មជាតិ ។ រមណីយដ្ឋានធម្មជាតិទឹកជ្រោះតាដាសច្ចំ គឺមានចម្ងាយ ២១គីឡូម៉ែត្រ ពីទីរួមខេត្តកំពត (តាមផ្លូវទៅទឹកឈូ) នៅតាមដងផ្លូវទៅកាន់ទឹកជ្រោះនោះមានទេសភាពស្រស់ថ្លាជាមួយនឹងព្រៃពណ៌បៃតងរហូតដល់កំពូលភ្នំ ប៉ុន្តែអ្នកអាចជិះរថយន្តដល់ទឹកជ្រោះបានទេ អ្នកត្រូវធ្វើដំណើរដោយថ្មើរជើងបន្តទៀតដើម្បីដល់ទឹកជ្រោះតាដាសច្ចំ។ តោះ ទៅទស្សនារូបភាពទាំងនេះ ៖
ប្រភព៖ smileofcambodia ប្រែសម្រួល៖ chanvutha yin